រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងជើងចាស់ ស្វែង សុជាតា ជាតារាស្រីល្បីឈ្មោះបោះសម្លេងច្រើនឆ្នាំក្នុងវិថីកម្សាន្ត រហូតមកទល់នឹងពេលនេះ នៅតែមានហាងឆេងទីផ្សារការងារសិល្បៈដូចមុន ជាងនេះទៅទៀត មហាជនមិនតិចនាក់ឡើយពេញចិត្តនឹង ទេពកោសល្យសម្តែងគ្មាន២របស់អ្នកនាង។
តួយ៉ាង កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ ក្រោយស្ងប់ស្ងាត់មួយរយៈ តារាជើងចាស់រូបនេះ ក៏បើកបង្ហាញផ្ទះផ្ទាល់ខ្លួននៅក្នុងបុរីចម្ការដូង តម្លៃខ្ទង់១០ម៉ឺនដុល្លារ ទិញរួមជាមួយនឹងមិត្តភក្តិ ក្នុងគោលបំណងទុកធ្វើជាកន្លែងធ្វើការរួមគ្នា ព្រោះចាំបាច់ត្រូវការជួបពិភាក្សាជាញឹកញាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ផ្ទះមួយខ្នងនេះបច្ចុប្បន្ន ក៏ក្លាយជាហាងកាត់ដេរមួយកន្លែង ដែលមានឈ្មោះថា«ពិសម័យ» ដោយអ្នកនាង ស្វែង សុជាតា និងប្អូនស្រីបានសម្រេចបង្កើតមុខរបរបន្ថែម ដោយបានទិញក្រណាត់នាំចូលពីប្រទេសថៃ និងកាត់ដេរបង្កើតយីហ៊ោខោអាវឈុតផ្ទាល់ខ្លួន «PSM» កាត់ដេរនិងវេចខ្ចប់ដោយស្នាដៃកូនខ្មែរផ្ទាល់ ដែលសព្វថ្ងៃនេះក៏កំពុងមានទីផ្សារបោះដុំផងដែរ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានការលក់រាយចែកជូនបងប្អូនផងដែរ ដោយខោអាវឈុតដៃខ្លីតម្លៃ១៥ដុល្លារ និងឈុតដៃវែងតម្លៃ១៦ដុល្លារ ព្រមទាំងឈុតជើងខ្លីតម្លៃ ១៥ដុល្លារ ដោយក្នុងនោះ តារាសម្តែង សាវិន ហ្វីលីព បានសរសេរសារបន្ថែមថា ៖
គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតប្រ៊េនខោអាវផ្ទាល់ខ្លួននេះ ព្រោះតែអ្នកនាង ស្វែង សុជាតា ចង់មានអ្វីជារបស់ផ្ទាល់ខ្លួន ជាក់ស្តែងដោយសារតែអ្នកនាងមានជំងឺប្រចាំកាយស្រាប់ ដូច្នេះចេះតែបារម្ភនិងចង់មានអ្វីសម្គាល់រក្សាកេរ្ត៍ឈ្មោះរបស់ខ្លួន នៅថ្ងៃអនាគត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]