រាជធានីភ្នំពេញ ៖ និយាយដល់ ឈ្មោះរបស់តារារ៉េប វណ្ណដា មិនត្រឹមតែមាន មហាជនក្នុងប្រទេសស្គាល់ស្ទើរ ទាំងអស់នោះទេ សូម្បីតែហ្វេនៗវិស័យរ៉េបក្រៅប្រទេស ក៏ស្គាល់រូបលោក ផងដែរ ដោយសារតែ រាល់បទថ្មីៗរបស់ខ្លួនត្រូវបាន តារាYouTube បរទេសនាំគ្នាធ្វើវីដេអូReaction ល្បីពេញពិភពលោក។

តួយ៉ាង តារារ៉េបល្បីឈ្មោះបោះសម្លេងជ្រក ក្នុងផលិតកម្ម«បារមី»រូបនេះ ត្រូវគេដឹងច្បាស់បច្ចុប្បន្ន ជោគជ័យមិនធម្មតាឡើយ ជាហេតុធ្វើឲ្យតម្លៃខ្លួនរបស់រូបលោក ខ្ពស់មិនគួរឲ្យនឹកស្មាន ដោយកន្លងមកធ្លាប់លេចឮពីតម្លៃកុងត្រាក្នុងមួយឆ្នាំ ជាមួយនឹងស្រាបៀរកំពុងមានទីផ្សារមួយនៅកម្ពុជា តម្លៃដល់ទៅខ្ទង់លានដុល្លារឯណោះ លើសពីនេះទៅទៀត រូបលោកជាBA របស់យីហ៊ោច្រើនមុខទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនាមជាបុគ្គល ផ្ទុះប្រជាប្រិយភាពដូច្នេះ តារាខ្មែរភាគច្រើនសុទ្ធតែ មានអ្នកចាត់ការផ្ទាល់ខ្លួនស្ទើរគ្រប់គ្នា ដូច្នេះទើបធ្វើឲ្យហ្វេនៗជាច្រើន ចង់ស្គាល់ ពីមុខមាត់អ្នកចាត់ការរបស់តារាប្រុសរូបនេះជាខ្លាំង ជាសុភាពនារីឬជាបុរស សមត្ថភាពមិនធម្មតាទេទើបអាចក្លាយជា អ្នកចាត់ការតារាលំដាប់ ដូច្នេះ។

ជាមួយគ្នានេះ ទើបនឹងបែកធ្លាយមុខមាត់របស់អ្នកចាត់ការ ជាបុរសសង្ហា មិនចាញ់តារាប្រុស វណ្ណដា ប៉ុន្មានឡើយ ជាពិសេសគឺមានស្ទាយ៍លេងខ្លួនបែបSwagស្រដៀងគ្នា ជារសនិយមរបស់យុវវ័យសម័យថ្មី បើទោះបីជា អ្នកចាត់ការតារាល្បីដូច្នេះមែន តែក្រៅពីទម្លាយរូបភាពជាមួយនឹង តារាប្រុសរូបនេះញឹកញាប់លើគណនីInstagramផ្ទាល់ខ្លួននោះ រូបលោកមិនធ្លាប់បង្ហាញសមាសភាពជាសាធារណៈនោះឡើយ គួរឲ្យសរសើរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស វណ្ណដា និងអ្នកចាត់ការ
តារាប្រុស វណ្ណដា និងអ្នកចាត់ការ
តារាប្រុស វណ្ណដា និងអ្នកចាត់ការ
តារាប្រុស វណ្ណដា និងអ្នកចាត់ការ
តារាប្រុស វណ្ណដា និងអ្នកចាត់ការ
អ្នកចាត់ការតារាប្រុស វណ្ណដា 
អ្នកចាត់ការតារាប្រុស វណ្ណដា 
អ្នកចាត់ការតារាប្រុស វណ្ណដា 
អ្នកចាត់ការតារាប្រុស វណ្ណដា 
អ្នកចាត់ការតារាប្រុស វណ្ណដា 
អ្នកចាត់ការតារាប្រុស វណ្ណដា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា