វីតាមីនC គឺជាសារធាតុចិញ្ចឹមមាននៅក្នុងពពួកផ្លែឈើស្រស់ និងប្រភេទបន្លែបៃតងក្នុងរបបអាហាររបស់យើងប្រចាំថ្ងៃ។ ថ្វីដ្បិតសារធាតុនេះសម្បូរពិតមែន ប៉ុន្ដែរាងកាយរបស់យើងមិនអាចរក្សាវាទុកបានយូនោះទេ ហេតុនេះហើយទើបចាំបាច់ត្រូវតែញ៉ាំអាហារដែលមានជាតិវីតាមីន C ឲ្យបានរាល់ថ្ងៃ ទោះតិចឬច្រើន។
ជាមធ្យមសម្រាប់មនុស្សពេញវ័យត្រូវការវីតាមីន C ៧៥ មិល្លីក្រាមសម្រាប់បុរស ៩០មិល្លីក្រាមសម្រាប់ស្រ្ដី និង ១២០មិល្លីក្រាមសម្រាប់អ្នកមានផ្ទៃពោះ ក្នុងមួយថ្ងៃ។ ដូច្នេះកាលណារាងកាយយើង ទទួលបានវីតាមីន C តិចជាងតម្រូវការចន្លោះចាប់ពី២ខែទៅ ៣ខែ នោះរាងកាយនឹងបង្ហាញរោគសញ្ញា ដូចជា មានអារម្មណ៍ចុះខ្សោយ អស់កម្លាំង មួរម៉ៅ (ទារក) ស្បែកស្ងួត ងាយជាំ ថប់ៗដង្ហើម ចុះខ្សោយប្រព័ន្ធភាពស៊ាំ និងគេងលក់មិនស្កប់ស្កល់ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកត្ដាសំខាន់ៗបណ្ដាលឲ្យរាងកាយខ្វះវីតាមីន C
ដោយសារតែរាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯង និងមិនអាចរក្សាទុកបានយូរសម្រាប់ប្រើប្រាស់ ដូច្នេះការបំពេញតម្រូវការរាងកាយ គឺត្រូវពឹងផ្អែកលើរបបអាហារប្រចាំថ្ងៃ និងពពួកអាហារបំប៉នទាំងស្រុង។ រាងកាយរបស់យើងក៏ងាយនឹងខ្វះវីតាមីន C បានដែរ ក្នុងករណីដូចជា៖
- របបអាហារប្រចាំថ្ងៃមានកម្រិតវីតាមីន C ទាប
- ស្ដ្រីមានផ្ទៃពោះ
- ការបំបៅដោះ
- មានរបួសហូរឈាមច្រើន និងការរលាកភ្លើង
- ជក់បារី
- រាករ៉ាំរៃ
- ក្រពេញទីរ៉ូអីតធ្វើការលើសកម្រិត
- មានជំងឺគ្រាប់ឈាម
- មិនឃ្លានអាហារ
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ មាន៣វីធីដូចជា៖
- ត្រួតពិនិត្យលើរាងកាយ
- ធ្វើតេស្ដឈាម
- ថតកាំរស្មី អ៊ិច (ករណីនេះធ្វើចំពោះកុមារ មើលកំហាប់ឆ្អឹង និងការលូតលាស់)
តើរបបអាហារអ្វីខ្លះអាចផ្ដល់វីតាមីនC?
របបអាហារដែលអាចផ្ដល់វីតាមីន C បានមានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ផ្លែគីវី ស្ដ្រប៊ឺរី ដំឡូង ប៉េងបោះ ម្នាស់ ឆេរី ត្របែក ស្វាយ ប៉ោមខៀវ ស្ពៃ ខាត់ណា និងប្រូខូលីជាដើម។ ដូច្នេះការទទួលទានអាហារដែលសម្បូរជីវជាតិ និងវីតាមីន C ច្រើននឹងមិនធ្វើឲ្យរាងកាយប្រឈមខ្វះវីតាមីនC ឡើយ។
តើមនុស្សប្រភេទណាប្រឈមហានិភ័យខ្វះវីតាមីន C ?
- ការសេពគ្រឿងស្រវឹង និង ជក់បារី
- ទារកញ៉ាំតែទឹកដោះគោ
- មនុស្សចាស់ញ៉ាំតែច្រើន
- អ្នករស់នៅក្នុងស្ថានភាពសេដ្ឋកិច្ចទាប
- បុគ្គលដែលមានបញ្ហាក្នុងការញ៉ាំអាហារ
- អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ
- អ្នកលើសជាតិដែក ត្រូវបញ្ចេញវីតាមីន C តាមទឹកនោម
- អ្នកតមអាហារ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]