រាជធានីភ្នំពេញ ៖ មហាជនខ្មែរប្រាកដជាស្គាល់ តារាចម្រៀង ឆន សុវណ្ណរាជ ប្រចាំផលិតកម្មរស្មីហង្សមាសគ្រប់ៗគ្នារួចមកហើយ ជាតារាប្រុសម្នាក់ក្នុងចំណោមតារាខ្មែរដទៃទៀត ដែលរក្សាប្រជាប្រិយភាពនិងសម្លេងគាំទ្រក្នុងវិថីសិល្បៈជាង១០ឆ្នាំទៅហើយ មិនស្រកស្រុត មានតែល្បីទៅៗ។

តួយ៉ាង ក្រៅពីអាចរក្សាបានកេរ្ត៍ឈ្មោះ មិនឲ្យប្រែប្រួលហើយនោះ តារាប្រុសរូបនេះ នៅរក្សាសម្រស់ខ្លួនមិនឲ្យឃើញផ្លាស់ប្តូរទាល់តែសោះ បើទោះបីជាអាយុកាន់តែជ្រេពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ជាពិសេស ថ្មីៗនេះ ហ្វេនៗដាច់ផ្ងារក្រោយរូបលោកបង្ហើបពីអាយុពិតរបស់ខ្លួននៅខ្ទង់ដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គេឯងសរសើរអស់ពីពោះរឿងថែសម្រស់ឲ្យសាច់នៅតែចាំ មុខនៅតែក្មេងខ្ចី រកមិនឃើញស្នាមជ្រួញរបស់តារាចម្រៀង ឆន សុវណ្ណរាជ ដោយថ្មីៗនេះ ក្នុងឱកាសឆ្លងថ្ងៃកំណើតនៅក្រៅប្រទេសរបស់រូបលោក បានប្រាប់ពីអាយុពិត ឆ្នាំនេះគឺ៣៨ឆ្នាំទៅហើយ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ