ជាមធ្យម មនុស្សពេញវ័យ អាចកើតជំងឺផ្ដាសាយប្រហែលជា២ ទៅ៣ដងក្នុងមួយឆ្នាំ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC)អាមេរិក។ យ៉ាងណាមិញ សម្រាប់ស្ត្រីៗពពោះ ឱកាសនៃការឆ្លងជំងឺផ្ដាសាយមានកម្រិតខ្ពស់ ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។
អង្គការMarch of Dimes បានឲ្យដឹងថា ជំងឺផ្ដាសាយមិនអាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ ហើយម៉ាក់ៗនឹងជាសះស្បើយវិញ ក្នុងរយៈពេលប្រហែលជា១សប្ដាហ៍ប៉ុណ្ណោះ។ ប៉ុន្តែ ម៉ាក់មួយចំនួនអាចឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ ដូចជាជំងឺផ្ដាសាយធំជាដើម ហេតុនេះហើយ ស្ត្រីពពោះគួរយល់ដឹងពីការបង្ការខ្លួនជាមុនទើបជាការប្រសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីបង្ការជំងឺផ្ដាសាយ
ដើម្បីបង្ការជំងឺផ្ដាសាយ ម៉ាក់ៗគួរតែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយ៖
- លាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹក
- ជៀសវាងប៉ះភ្នែក ច្រមុះ និងមាត់ដោយដៃកខ្វក់
- ជៀសវាងនៅជិតអ្នកជំងឺ
- ជៀសវាងប្រើកែវចានរួមជាមួយអ្នកដទៃ
ការព្យាបាលជំងឺផ្ដាសាយអំឡុងពេលមានគភ៌
ជាទូទៅ ការប្រើថ្នាំផ្សះក្នុងការព្យាបាលជំងឺផ្ដាសាយគឺពុំមានប្រសិទ្ធភាពឡើយ។ ក្នុងករណីដែលម៉ាក់ចាំបាច់ត្រូវប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា ដើម្បីព្យាបាលជំងឺផ្ដាសាយ ម៉ាក់គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាមុនសិន ពីព្រោះថ្នាំមួយចំនួន អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរអំឡុងពេលពពោះ។ ជាធម្មតា ជំងឺផ្ដាសាយភាគច្រើន នឹងបាត់ទៅវិញក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃ។
ម៉ាក់គួរធ្វើដូចម្ដេចខ្លះ?
ប្រសិនបើយើងមិនស្រួលខ្លួន គួរញ៉ាំទឹក និងសម្រាកឲ្យបានច្រើន។ បន្ថែមពីនេះ ម៉ាក់ក៏អាច៖
- ប្រើសេរ៉ូមប្រៃបាញ់ច្រមុះ ដើម្បីឲ្យសំបោរហូរចេញក្រៅ
- ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់ដើម្បីជួយកាត់បន្ថយបញ្ហាតឹងច្រមុះ
- ផឹកតែក្ដៅឧណ្ហៗដែលគ្មានជាតិកាហ្វេអ៊ីនជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ ដើម្បីកាត់បន្ថយអាការៈឈឺបំពង់ក
- ចាក់វ៉ាក់សាំងក្អកមាន់ (Tdap) នៅអំឡុងពេលពពោះចំនួន២៧ ទៅ៣៦សប្ដាហ៍។
ម៉ាក់ត្រូវទាក់ទងគ្រូពេទ្យភ្លាមៗ បើម៉ាក់មានរោគសញ្ញាមួយ ឬច្រើនក្នុងចំណោមរោគសញ្ញាខាងក្រោមនេះ៖
- ក្ដៅខ្លួនលើសពី៣៨អង្សាសេ
- ចេញរោគសញ្ញាលើសពី១០ថ្ងៃ ឬធ្ងន់ធ្ងរ ឬមិនប្រក្រតី
- មានរោគសញ្ញានៃជំងឺផ្ដាសាយធំ
- ក្អកខ្លាំង និងពិបាកដកដង្ហើម ព្រោះអាចជាសញ្ញានៃជំងឺក្អកមាន់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]