ជា​ទូ​ទៅ ទារក​ក្នុង​ផ្ទៃ​បង្វិល​ក្បាល​ចុះ​​ក្រោម​ដោយ​ខ្លួន​ឯង ដើម្បី​ជួយ​​សម្រួល​ដល់​ការ​សម្រាល​តាម​​ធម្មជាតិ​របស់​ម៉ាក់​ប្រកប​ដោយ​ភាព​រលូន​ និង​សុវត្ថិភាព។

ពិត​ណាស់​ រយៈពេល​នៃ​ការបង្វិលក្បាល​របស់​កូន​មិន​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​​អាច​ចាប់ផ្ដើម​បង្វិល​ក្បាល​ក្រោយ​​​សប្ដាហ៍​ទី​២០​នៃ​ការ​ពពោះ។ មុន​សប្ដាហ៍​ទី​២៨ ឱកាស​នៃ​ការ​បង្វិល​ក្បាល​ចុះ​ក្រោម​របស់​ទារក​ក្នុង​ផ្ទៃ គឺ​៧៥% និង​ប្រហែល​ជា​៩០%​​នៅ​សប្ដាហ៍​ទី​៣២។ ឈាន​ដល់​ពេល​គ្រប់​ខែ ឱកាស​នៃ​ការ​បង្វិល​ក្បាល​របស់​ទារក​កើន​ដល់​៩៧%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្វើ​ម៉េច​ទើប​ម៉ាក់​ដឹង​ថា​ទារកបង្វិល​ក្បាល​ចុះ​ក្រោម?

ស្ត្រី​ពពោះ​មួយ​ចំនួន​ អាច​ទទួល​អារម្មណ៍​ដឹង​​ នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃបង្វិលចុះ​ក្រោម។ នៅ​ពេល​ដែល​ក្បាល​ទារក​​នៅ​ខាង​លើ​ ម៉ាក់​អាច​មិន​ស្រួល​នៅ​ក្រោម​ឆ្អឹងជំនី និង​មាន​អារម្មណ៍​ថា​កូន​ធាក់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។

យ៉ាង​ណា​មិញ នៅ​ពេល​ដែល​ក្បាលទារកបង្វិលចុះ​ក្រោម​ យើង​នឹង​មាន​អារម្មណ៍​ថា​កូន​ធាក់​នៅ​ពោះ​ផ្នែក​ខាង​លើ ព្រម​ទាំង​មិន​ស្រួល​ ឬ​មាន​សម្ពាធ​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​ជាង​ពោះ​ផ្នែក​ខាង​លើ។

ចុះ​បើ​កូន​មិនបង្វិល​ក្បាល​ចុះ​ក្រោម​ទាន់​ពេល?

បើ​ទារក​មិនបង្វិល​ក្បាល​ចុះ​ក្រោម​ទេ​នោះ ម៉ាក់​អាច​មាន​ហានិភ័យ​នៃ​ការ​កើត​កូន​បញ្ច្រាស​ជើង ដែល​អាច​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​នៅ​ពេល​សម្រាល។

ប្រសិនបើ​​នៅ​សប្ដាហ៍​ទី​៣៦​ ឬ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ​​ កូន​នៅ​តែ​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម​ទៀត​នោះ ម៉ាក់​អាច​នឹង​​ត្រូវ​៖

  • ធ្វើ​លំហាត់​ប្រាណ ដើម្បី​ឲ្យ​ទារកបង្វិល​ក្បាល​ចុះ​ក្រោម​ ដោយ​ក្រាប​បញ្ឈរ​ជង្គង់ និង​​ទប់​លំនឹង​ដោយ​ដៃ​ទាំង​ពីរ​រយៈពេល​ប្រហែល​ជា​៥​ ទៅ​១០​នាទី​ក្នុង​មួយ​ថ្ងៃ។
  • គ្រូពេទ្យ​អាច​ប្រើ​បច្ចេកទេស​បង្វិល​ក្បាល​កូន ប៉ុន្តែ​វិធី​មួយ​នេះ​មិន​មាន​ប្រសិទ្ធភាព​​រហូត​នោះ​ទេ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​​ដល់​ទាំង​​ទារក​ និង​ទងសុក​ម្ដាយផង​ដែរ។
  • ក្នុង​ករណី​កូន​បញ្ច្រាស​ជើង ស្ត្រី​ពពោះ​ជា​ច្រើន​​បាន​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​​​វះកាត់ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]