រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្ងាត់អស់ច្រើនឆ្នាំ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានប្រកាសខ្លួនវិលត្រឡប់មកវិថីសិល្បៈវិញ ក្នុងនាមជាតារាចម្រៀងឯករាជ្យ មិនស្ថិតនៅក្រោមកុងត្រានឹងក្រុមហ៊ុនណាមួយឡើយ ពោលគឺចាប់ដៃជាមួយមិត្តភក្តិដើម្បីបង្កើតចម្រៀងដោយខ្លួនឯង។

យ៉ាងណាមិញ ទោះមានអតីតល្អក់កករយ៉ាងណា គ្រាន់តែដឹងថា តារាប្រុសរូបនេះដឹងកំហុស ចេះកែខ្លួនរួចនោះ មហាជននាំគ្នាគាំទ្រពេញទំហឹង នឹងការសម្រេចចិត្តវិលត្រឡប់មកវិញដូច្នេះ ជាមួយគ្នានេះ ត្រឹមតែប៉ុន្មានខែសោះ ប្រជាប្រិយភាពរបស់រូបលោក ហាក់មានសន្ទុះឡើងគួរឲ្យកត់សម្គាល់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៊ុត សីហា

ជាមួយនឹងសារយ៉ាងផ្អែមល្អែម និងរូបភាពគូយ៉ាងដូច្នេះ ហ្វេនៗសង្ស័យតារាប្រុសរូបនេះ ទំនងនឹងរកដៃគូជីវិតបានថ្មីហើយ ក្រោយពេលជីវិតគូដំបូងមិនសមប្រកប ទៀតសោត មហាជននាំគ្នាអបអរសាទរ និងជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
សំណេររបស់ តារាចម្រៀង ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា