កម្សាន្ត៖ ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀនមួយចំនួន។
គួរបញ្ជាក់ផងដែរថា ការឃាត់ខ្លួនតារាចម្រៀងរូននេះ ធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមការចុះបង្ក្រាបរបស់មន្ត្រីនគរបាលស្រុកគងពិសី បានឲ្យដឹងថា មុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានចុះបង្ក្រាបភ្លាមៗដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់រួមមាន៖
ទី០១- ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី។និងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ២៩ឆ្នាំ (ដែលគេស្គាល់ច្បាស់ថា ជាតារាចម្រៀងប្រឡងជាប់លេខ១ ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ឡើងវិញថា តារាចម្រៀងរូបនេះ ក៏ត្រូវបានឃាត់ខ្លួនម្ដងរួចទៅហើយ ពាក់ព័ន្ធនិងករណីគ្រឿងញៀននេះ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ប្រភព៖ កោះសន្តិភាព
សូមទស្សនារូបភាពដូចខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]