អាការៈហើមជើង គឺជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងៗទៀតរបស់អ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទ។ បញ្ហានេះ អាចកើតឡើងនៅពេលដែលអ្នកជំងឺមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ឬប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ ទើបបណ្ដាលឲ្យទៅជាអាការៈបែបនេះ។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗដែលណ្ដាលឲ្យអ្នកជំងឺមានអាការៈហើមជើង និងមធ្យោបាយដោះស្រាយ។
មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ខ្សោយសរសៃវ៉ែន
អ្នកជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ ២ ប្រសិនជាមិនបានគ្រប់គ្រងកម្រិតជាតិស្ករបានល្អនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ហើយប្រសិនមិនបានព្យាបាល នឹងបង្កឲ្យប៉ះពាល់សរសៃឈាមតូចៗ ធ្វើឲ្យសារធាតុរាវក្នុងរាងកាយកើនឡើងច្រើនបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមវ៉ែន មិនអាចធ្វើការងារបានល្អ។ ការណ៍ដែលសរសៃឈាមមិនអាចធ្វើការបានល្អនឹងបង្កឲ្យសារធាតុរាវកើនឡើងក្នុងប្រអប់ជើង និងកជើង ទើបបណ្ដាលឲ្យហើមជើងយ៉ាងដូច្នេះ។
២.ផលប៉ះពាល់របស់ថ្នាំ
ផលប៉ះពាល់របស់ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើងបាន ពិសេសពពួកថ្នាំប្រឆាំងការរលាកឬ ថ្នាំលើសឈាមមួយចំនួន។ បើមានផលរំខានបែបនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីប្តូរថ្នាំទៅប្រភេទផ្សេង។
៣.បញ្ហាតម្រងនោម
អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំហើយមិនបានគ្រប់គ្រងជាតិស្ករឲ្យត្រឹមត្រូវតាមគោលដៅ នោះនឹងបង្កឲ្យប៉ះពាល់ដល់តម្រងនោម។ នៅពេលដែលតម្រងនោមមិនអាចបំពេញមុខងារបាន ក៏មិនអាចច្រោះកាកសំណល់ និងជាតិសូដ្យូមពីឈាមបានល្អ នឹងបណ្ដាលឲ្យមានអាការៈហើមជើង។
៤.ខ្សោយបេះដូង
អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំមិនអាចគ្រប់សម្ពាធឈាម ឬជាតិស្ករបានល្អក៏បណ្ដាលប៉ះពាល់ដល់បេះដូង។ ករណីនេះអាចជាជំងឺខ្សោយបេះដូង ដែលជាមុខសញ្ញាមួយបង្កផលលំបាកទៅជាអាការៈហើមជើងនេះបានដែរ។ ព្រោះករណីដែលបេះដូងមិនអាចបំពេញមុខងារបានល្អ ពោលការច្របាច់ឈាម មិនអាចបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកើតអាការៈហើយមជើងនេះនេះបាន។
វិធីសាស្ដ្រដោះស្រាយ
ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមជួបអាការៈហើមជើង មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ សំខាន់បំផុតនោះគឺត្រូវទៅជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិគ្រោះជំងឺស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ រួចទើបអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ។
យើងមិនអាចប៉ាន់ស្មានរោគសញ្ញា ដោយអនុវត្ដវិធីការពារផ្សេងៗ និង ប្រើប្រាស់ថ្នាំដោយចិត្ដឯងនោះទេព្រោះអាចប៉ះពាល់ដល់សុខភាព ពិសេសអ្នកមានបញ្ហាខ្សោយបេះដូង អ្នកលើសឈាម ដែលប្រើប្រាស់ថ្នាំមិនត្រូវតាមលក្ខខណ្ឌសុខភាព ដែលងាយបង្កគ្រោះថ្នាក់។
ការណែរនាំរបស់វេជ្ជបណ្ឌិតកន្លងមក
ក្នុងករណីដែលអ្នកជំងឺមានអាការៈហើមជើងក្នុងសភាពមិនសូវធ្ងន់ធ្ងរ វេជ្ជបណ្ឌិតតែងណែរនាំឲ្យអនុវត្ដតាមវិធីដូចជា៖
- អ្នកជំងឺត្រូវហាត់ប្រាណឲ្យបានយ៉ាងហោច៣០នាទីជារៀងរាលថ្ងៃ
- អ្នកជំងឺអាចពាក់ស្រោមជើងវែង រឹប ដល់ជង្គង់ពេលថ្ងៃ និង ត្រូវដោះចេញពេលយប់
- អ្នកជំងឺត្រូវកាត់បន្ថយការញ៉ាំប្រៃ
- អ្នកជំងឺធ្វើកម្មភាពឲ្យរាងកាយឲ្យបានច្រើន
- អ្នកជំងឺត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់
- អ្នកជំងឺត្រូវគ្រប់គ្រងជាតិម៉ាញ៉េស្យូមក្នុងឈាមឲ្យបានល្អ
- អ្នកជំងឺត្រូវសម្រកទម្ងន់
- អ្នកជំងឺត្រូវគេងឲ្យបានគ្រប់គ្រន់
- អ្នកជំងឺអាចអនុវត្ដអង្គុយ ឬគេង ដោយដាក់ជើងឲ្យខ្ពស់ជាងក្បាល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]