កណ្តាល ៖ កាលពីយប់ថ្ងៃទី ១៣ តុលា ឆ្នាំ២០២២ កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរនាំគ្នា ត.ក់ស្លុ.ត និងចូលរួមរំលែកទុ.ក្ខគ្រួសារជនរងគ្រោះ ជាសិស្សសាលាអាយុពី១២ទៅ១៥ឆ្នាំ ចំនួន១១នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងឧបទ្ទេវហេតុលិចទូកដ នៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ចំពេលត្រូវចេញពីសាលាត្រឡប់មកផ្ទះវិញ។
ក្នុងនោះ ក្មេងៗចំនួន៤នាក់បានផុតជីវិតពីគ្រោះថ្នា.ក់អា.ក្រ.ក់មួយនេះ ទន្ទឹមនឹងនោះ គេក៏ឃើញមាន សប្បុរជន បុគ្គលល្បីៗ ព្រមទាំងរាជរដ្ឋាភិបាល បានជួយឧបត្ថម្ភដល់ក្មេងៗដែលបានរស់រានជីវិត និងបានចូលបុណ្យគ្រួសារស.ពផងដែរ។ តួយ៉ាង អតីតតារាស្រី វ៉ាង ស្រីណូ ធ្វើតាមសម្តីបានពាំនាំយកថវិកាផ្ទាល់ខ្លួន និងសប្បុរជនបានចូលបុណ្យតាមកញ្ញា យកទៅទីតាំងភូមិកើតហេតុខាងលើ ក្នុងពិធីគម្រប់ខួប៧ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកទៅមើលទិដ្ឋភាពក្នុងរោងវិញ ឃើញហើយមហាជនរំជួ.លចិត្តព្រោះពិធីនេះធ្វើរួមគ្នា ក្មេងៗទាំង១១នេះតែម្តង ជាពិសេសពេលក្រឡេកឃើញ កោដ្ឋដាក់ធាតុតម្រៀងគ្នាជាជួរ រូបភាពក្មេងៗត្រូវដាក់តាំងជាជួរ ឃើញហើយកាន់តែស្រណោះ។ គួរបញ្ជាក់ផងដែរថា ក្នុងការLiveកាលពីយប់ថ្ងៃទី ១៥ តុលា កន្លងទៅ កញ្ញា វ៉ាង ស្រីណូ ប្រកាសនឹងចូលបុណ្យគ្រួសារស.ព ដោយមួយគ្រួសារចំនួន១០០ដុល្លារ និងឧបត្ថម្ភដល់ក្មេងៗនៅមានជីវិត ក្នុងម្នាក់ចំនួន ២០០ដុល្លារ ដើម្បីយកទៅផ្គត់ផ្គង់គ្រួសារនិងបន្តការសិក្សា ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]