កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ តារាសម្ដែងប្រុស រូបសង្ហាថ្ពាល់ខួចញញឹមមានមន្តស្នេហ៍ លោក ប្រុសខួច ដែលរូបលោកបានលេចវត្តមានក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿង សុទ្ធសឹងតែតំណែងជាតួឯក។
ក្នុងនោះផងដែរ តារាប្រុសរូបនេះ ពិតជាបានធ្វើឲ្យមហាជនពេញចិត្ត នឹងសមត្ថភាពសម្ដែងរបស់លោកខ្លាំងមែនទែន ជាពិសេសគឺភាពល្បីល្បាញរបស់លោក បានផ្ទុះឡើងកាន់តែខ្លាំង ក្រោយពីលោកបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿង «លោកប៉ាមហាជនកូរ» ដែលទទួលបានការសរសើរពីទេពកោសល្យក្នុងការសម្ដែង ជាពិសេសគឺរូបសម្រស់ដ៏សង្ហារបស់លោកតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ ប្រុស ខួច បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង បន្ទាប់ពីលោកបង្ហាញមុខថ្មីនៅលើបណ្ដាញសង្គម ក្រោយ.វះ.កា.ត់.កែ.សម្ផស្សបាន១ខែ តែអ្វីដែលអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈផងនោះ បានពោលស្តាយមុខចាស់របស់ ប្រុស ខួច សឹងតែគ្រប់គ្នា ប៉ុន្តែដោយសារតែទើបតែធ្វើហើយថ្មីៗ សភាពផ្ទៃមុខនៅមានការ.ហើ.មស្នា.មរ.បួ.ស ទើបមិនដឹងថាយ៉ាងណា។
ក្នុងនោះ បន្ទាប់ពីឃើញមហាជនហាក់មិនពេញចិត្តមុខមាត់ថ្មី តារាសម្តែងប្រុស ខួច សម្រេចចិត្ត លុបការបង្ហោះវិញ ចំណែកឯមុខមាត់ថ្មី បន្ទាប់ពីជាសះស្បើយមុខ.កាំ.បិត មានរូបរាងយ៉ាងណាមានតែចាំតាមដានទាំងអស់គ្នា ព្រោះការស្រលាញ់របស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា ហើយនេះក៏ជាការសម្រេចិត្តរបស់ប្រុស ខួច ក្នុងការកែសម្ផស្ស៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]