រាជធានីភ្នំពេញ ៖ បើនិយាយដល់ឈ្មោះតារារ៉េប វណ្ណដា សព្វថ្ងៃនេះ នរណាៗក៏ស្គាល់គ្រប់ៗគ្នា មិនត្រឹមតែទទួលការគាំទ្រក្នុងប្រទេសប៉ុណ្ណោះទេ រូបលោកក៏មានហ្វេនៗជាច្រើននៅក្រៅប្រទេស ចាំគាំទ្រស្នាដៃបទចម្រៀងរបស់រូបលោកផងដែរ។

ជាក់ស្តែង មួយរយៈចុងក្រោយនេះ គេក្រឡេកឃើញ តារាចម្រៀងរូបនេះ ព្រមទាំងផលិតកម្ម«បារមី» កំពុងផ្សាភ្ជាប់ទំនាក់ទំនងនឹងតារារ៉េបល្បីៗក្នុងប្រទេសថៃបានយ៉ាងល្អប្រសើរ ដែលគិតមកដល់ពេលនេះគឺ តារាប្រុស វណ្ណដា បានបង្កើតចម្រៀងរួមគ្នា នឹងតារាថៃចំនួន២ដងហើយ ទី១គឺ «Run The Town» និងទី២គឺ «Bong» ដែលសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងបទចម្រៀងនានារបស់តារាប្រុស វណ្ណដា ទាល់តែហ្វេនៗផ្កាប់មុខរឿងFashion ទើបដឹងច្បាស់ពីតម្លៃសម្លៀកបំពាក់និងឈុតនានា ដែលប្រើប្រាស់ក្នុងMVរបស់រូបលោក ព្រោះកន្លងមកតារាប្រុសរូបនេះ មិនធ្លាប់បង្ហោះរូបភាពអួតសម្ភារៈនិយម ជីវិតហ៉ឺហាជះលុយទាំងម៉ឺនៗ លើឥវ៉ាន់ទាំងនេះឡើយ តែគ្រាន់តែពាក់ភ្លាម គឺអ្នកនិយមរបស់ប្រ៊េនដឹងតម្លៃច្បាស់ៗនឹងភ្នែក។

តួយ៉ាង ដូចជាអាវក្រៅធម្មតាមួយ ដែលតារាប្រុស វណ្ណដា បានពាក់ច្រៀងក្នុងMVបទថ្មី«Bong» ជាមួយតារារ៉េបថៃ OG BOBBY គឺជាយីហ៊ោ Celine ជាអាវ Teddy Jacket ដែលមានតម្លៃដល់ទៅជាង២ពាន់ដុល្លារឯណោះ នេះបើតាមការប្រាប់ឲ្យដឹងពីគេហទំព័ររបស់ហ្វេនៗរូបលោក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាប្រុស វណ្ណដា 
  តារាប្រុស វណ្ណដា 
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា