ភ្នំពេញ៖ ជាកំពូលតារាស្រី ដែលមានសម្រស់ស្រស់ស្អាតម្នាក់ ថែមមានទេពកោសល្យ ទេព បូព្រឹក្ស តែងតែបញ្ចេញរូបភាពថ្មីជានិច្ច និងបានធ្វើឱ្យអ្នកគាំទ្ររីករាយ ជាមួយនឹងរសនិយមប្លែកៗ ថែមទាំងទទួលការកោតសរសើរ រាប់មិនអស់ពី មហាជនផងដែរ។

ដោយថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ បានចែករំលែក មកដើម្បីបង្ហាញនូវរូបរាងថ្មី ជាមួយនឹងការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងការបើកបង្ហាញ ថារូបនាងកំពុងពរពោះកូនដំបូង បានបណ្តាលឱ្យអ្នកគាំទ្រជាច្រើន ចូលរួមអបអរ លាន់មាត់ទៅនឹងដំណឹងគួរឲ្យអបអរមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏មានទាំងអ្នកគាំទ្រ បានចូលបញ្ចេញមតិជាហូហែរ ថារូបរាងថ្មីរបស់តារារូបនេះ គឺស្រដៀងទៅនឹង ជ្រូកព្រៃ ជាមួយនឹងទម្រង់របស់អ្នកទាំងពីរ ជាពិសេស ស្ទាយ៍ក្នុងការថត មើលមួយភ្លែតស្ទើរតែច្រឡំតែម្តង។

លើសពីនេះ មនុស្សជាច្រើននិយាយថា បើក្រឡេកមើលមួយភ្លែតដំបូងនៃរូបភាពដោយមិនមើលឈ្មោះ អាខោនហ្វេសប៊ុក គិតថាវាជារូបភាពរបស់ ជ្រូព្រៃ ដោយសារតែរូបរាងនេះ មើលទៅពិតជាស្រដៀង មិនថា ភ្នែក មាត់ ម៉ូតសក់ និងទម្រង់មុខ ពិតជាដូចគ្នាខ្លាំងណាស់​៕

សូមទស្សនារូបភាពខាងក្រោម៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ជ្រូកព្រៃ
ជ្រូកព្រៃ
ទេព បូព្រឹក្ស និង ជ្រូកព្រៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស