រាជធានីភ្នំពេញ ៖ មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ប្រកាសទទួលសមាជិកថ្មីជាកូនទី២ក្នុងគ្រួសារ ស្របពេលដែលកូនស្រីច្បង អាយុដល់ទៅ១១ឆ្នាំទៅហើយ ដោយបង្ហើបហេតុផលថា អ្នកទាំងពីរជាឪពុកម្តាយ មមាញឹកខ្លាំងក្នុងការបំពេញការងារ ដូច្នេះបារម្ភនឹង គ្មានពេលគ្រប់គ្រាន់ដើម្បីមើលថែរក្សាកូន។
តួយ៉ាង តាំងពីពពោះមក ប៉ុន្មានចុងក្រោយនេះ ហ្វេនៗរបស់អ្នកនាង សម្គាល់ឃើញសម្រស់របស់ពិធីការិនីរូបនេះ ប្រែប្រួលស្រស់បស់ជាងមុនឆ្ងាយ ពិសេសគឺផ្ទៃមុខស្រស់ថ្លា ពោរពេញដោយក្តីរីករាយជាប់ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ មើលមិនសមថាជាស្ត្រីកំពុងទម្ងន់សូម្បីតែបន្តិច បើរូបសម្បត្តិរបស់ពិធីការិនី កែវ ចាន់និមល ស្រស់ស្អាតជាងពេលមិនទាន់មានបុត្រទៅទៀត មួយវិញទៀត រូបនាងបញ្ជាក់ថា ពេលនេះស្គាល់រសជាតិ៦០គីឡូនឹងគេហើយ ប៉ុន្តែហ្វេនៗក្រឡេកមើលមិនដឹងសោះ ឃើញរាងបច្ចុប្បន្នសមសួនខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]