មណ្ឌលគិរី៖ តម្រូវការនៃបរិភោគសាច់សត្វព្រៃ គឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់ វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។

របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន ១, ៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង ២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖

លោក សេង ទៀក ប្រធានអង្គការ WWFកម្ពុជា បានលើកឡើងថា៖

សត្វព្រៃដែលបានរងគ្រោះដោយសារតម្រូវការសាច់សត្វព្រៃ និងការជួញដូរខុសច្បាប់ រាប់បញ្ចូលសត្វប្រភេទក្រចកជើងចំពាម ដូចជា សត្វឈ្លូស ជ្រូកព្រៃ ទន្សោង ប្រើស ក៏ដូចជាសត្វត្រកួត សំពោច អាញីជាដើម។ ការសិក្សាជាចង្កោមមួយដោយក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាមនៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា បានថយចុះគួរឲ្យកត់សម្គាល់។ ក្នុងនោះសត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។ ការសិក្សាដដែលនេះ ក៏បានបង្ហាញដែរថា វត្តមាននៃសត្វរមាំង ខ្ទីង និងប្រើស នៅក្នុងតំបន់ព្រៃទេសភាពមានកម្រិតទាប។

ការបរិភោគ និងការជួញដូរសត្វព្រៃ ក៏ជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់ដោយផ្ទាល់រវាងមនុស្ស និងសត្វព្រៃផងដែរ តួរយ៉ាងតាមរយៈសកម្មភាពជួញដូរនៅតាមទីផ្សារ និងភោជនីយដ្ឋានដែលជាឱកាសបង្កើនហានិភ័យនៃការចម្លងមេរោគពីសត្វទៅមនុស្ស។ ការបរិភោគសាច់សត្វព្រៃមិនត្រឹមតែបង្កើនហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែវាក៏បានបង្កឱកាសដល់ការចម្លងមេរោគពីសត្វទៅមនុស្ស ក្នុងគ្រប់ដំណាក់កាលទាំងអស់នៃខ្សែសង្វាក់ជួញដូរសាច់សត្វព្រៃនេះ៖ ការបរបាញ់ខុសច្បាប់ ការដឹកជញ្ជូន ការរក្សាទុក ការកែច្នៃ ការជួញដូរ និងការលក់ដូរសាច់សត្វព្រៃ។

អ្នកនិយមបរិភោគសាច់សត្វព្រៃភាគច្រើនមិនបានយល់ដឹងពីហានិភ័យដែលខ្លួនប្រឈម និងផលវិបាកដល់គ្រួសារ សហគមន៍ និងសង្គមនោះទេ នៅពេលដែលខ្លួនសម្រេចចិត្តទិញសាច់ព្រៃទាំងនោះ។ បើតាមការប៉ានប្រមាណក្នុងចំណោមជំងឺឆ្លងប្រភេទថ្មីៗ ដែលស្រដៀង ឬមានស្ថានភាពគ្រោះថ្នាក់ជាងជំងឺកូវីដ១៩ មានយ៉ាងហោចណាស់៦០% សុទ្ធសឹងតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។ ជាក់ស្តែងការផ្ទុះឡើងនៃជំងឺឆ្លងដូចជា ជំងឺឆ្លងផ្លូវដង្ហើម SARS ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៍ា MERS ជំងឺផ្តាសាយជ្រូក H1N1 ជំងឺគ្រុនផ្តាសាយបក្សី H5N1 ជាដើម សុទ្ធតែជាប្រភេទជំងឺឆ្លងពីសត្វទៅមនុស្ស។

យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃដែលត្រូវបានប្រារព្ធបើកជាផ្លូវការនៅថ្ងៃនេះ ដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF និងដៃគូរផ្សេងទៀត មានគោលបំណងបញ្ឈប់ការបរិភោគ និងការជួញដូរសត្វព្រៃ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្តេជ្ញាចិត្តមិនបរិភោគសាច់សត្វព្រៃ ដោយចូលទៅគេហទំព័រ៖ https://zerowildmeat.org/kh/។ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកនៃយុទ្ធនាការធំ៖ «យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយាដែលមិនត្រឹមត្រូវរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជា និងការពារសុខភាពសាធារណៈឲ្យចៀសផុតពីជំងឺឆ្លងនានានៅពេលអនាគត។

ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការមានប្រសាសន៍បន្ថែមថា៖

យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ នឹងអនុវត្តក្នុងដំណាក់កាលដំបូងមានរយៈពេល៦សប្តាហ៍ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ យុទ្ធនាការនឹងសហការជាមួយភោជនីយដ្ឋានចំនួន ៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីលើកទឹកចិត្តឲ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យបានទូលំទូលាយ។

លោក សេង ទៀក បានបន្ថែមថា៖

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរីមានប្រសាសន៍ថា៖

លោកវេជ្ជបណ្ឌិត យី សេងដឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖

អ្នកស្រី Jan Vertefeuille ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃអង្គការ WWF ប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងថា៖​

លោក អ៊ួ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី មានប្រសាសន៍ថា៖

យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃក៏នឹងបញ្ជៀបសារសំខាន់ៗរបស់ខ្លួនដល់សាធារណៈជនទូទាំងប្រទេសតាមរយៈបណ្តាញសង្គមនានា។ លើសពីនេះយុទ្ធនាការក៏នឹងមានរៀ​បចំឲ្យមានការផ្សព្វផ្សាយបន្ថែមតាមរយៈការរៀបចំកិច្ចពិភាក្សា ដែលមានការចូលរួមពីអ្នកជំនាញសុខាភិបាលស្តីអំពីហានិភ័យសុខភាពសាធារណៈ ដែលអាចកើតចេញពី ការបរិភោគសាច់សត្វព្រៃ។ យុទ្ធនាការស្រដៀងគ្នានេះ ក៏ត្រូវបានបើកដំណើរការនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីគ្នេយ៍ រាប់បញ្ចូលប្រទេសវៀតណាម និងឡាវ ដែលមានការគាំទ្រដោយ អង្គការ WWF និងដៃគូរផ្សេងទៀតក្នុងប្រទេសទាំងនោះដូចជា ក្រុមហ៊ុនផ្សព្វផ្សាយ Vero និង TwoWays PR៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]