រាជធានីភ្នំពេញ ៖ ដូចដែលបានជ្រាបរួចមកហើយ កាលពី៣ថ្ងៃមុននេះ តារារ៉េបល្បីឈ្មោះ វណ្ណដា បានចេញបទចម្រៀងថ្មីជាមួយនឹងតារារ៉េបរបស់ថៃ OG Bobby ក្នុងចំណងជើងថា«Bong» ដែលកំពុងផ្ទុះការគាំទ្រខ្លាំង ទាំងក្នុងស្រុកនិងក្រៅស្រុក។

តួយ៉ាង ក្រោយចេញMVបទថ្មីភ្លាម ស្រាប់តែគេឯងនាំគ្នាចាប់អារម្មណ៍នឹង តារាស្រីម្នាក់ក្នុងវីដេអូចម្រៀងដែលកៀកកើយស្និទស្នាលនឹងលោក វណ្ណដា មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងHotទៀតផង។ មួយវិញទៀត ដូចដឹងរួចស្រាប់ហើយថា ហ្វេនៗនារីមិនតិចទេ លួចចាប់ចិត្តនឹងតារាប្រុសរូបនេះ ក្រៅមានសមត្ថភាពពេញពោះ ហើយនោះ ងាកទៅមើលរូបសម្រស់វិញ សង្ហាញាក់មិនធម្មតាទេ ធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយឃើញហ្វេនស្រីៗខ្លួននាំគ្នា ស្រងាកចិត្តនិងមិនរីករាយ ពេលឃើញIdolកៀកកើយនឹងតារាស្រីថៃខាងលើនោះ ស្រាប់តែតារាចម្រៀងរូបនេះ តបទៅហ្វេនៗវិញយ៉ាងដូច្នេះថា ៖

វណ្ណដា

គួរបញ្ជាក់ផងដែរថា បទចម្រៀង«Bong» ជាបទចម្រៀងទី២ហើយ ដែលតារារ៉េបខ្មែររូបសង្ហានេះ បានច្រៀងរួមគ្នាជាមួយនឹងតារារ៉េបល្បីឈ្មោះរបស់ប្រទេសថៃ ដោយបទទី១«Run The Town» ច្រៀងរួមគ្នាជាមួយនឹងតារារ៉េបថៃដល់ទៅ៤នាក់ បទនីមួយៗសុទ្ធតែទទួលការគាំទ្រមិនធម្មតា៕ឮ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា និងម៉ូដែលថៃ
ម៉ូដែលថៃ
សំណេររបស់តារាប្រុស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា