រាជធានីភ្នំពេញ ៖ អ្នកនិយមលេងបណ្តាញTikTok ផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញបុរសម្នាក់ជាគ្រូបង្រៀនមុខវិជ្ជាសីលធម៌ម្នាក់ ជាហ្វេនគាំទ្រតារារ៉េប វណ្ណដា ពេញទំហឹង ដោយសារតែ បទចម្រៀង២បទរបស់ តារាប្រុសរូបនេះ ទើបធ្វើឲ្យរូបលោក អាចជាពីជំ.ងឺបា.ក់ទឹកចិត្តបាន។

ដោយក្នុងនោះ គណនីTikTok ឈ្មោះ Benly99991 បានបង្ហោះវីដេអូរៀបរាប់ពីអាការៈជំ.ងឺនេះ ដែលធ្វើឲ្យរូបលោកគ្មានអារម្មណ៍ផ្តោតធ្វើរឿងគ្រប់យ៉ាង កើតទុក្ខ រហូតដល់ពេលខ្លះចង់ឲ្យស្លា.ប់ឲ្យផុតៗព្រោះរស់នៅ ពិបាកខ្លាំង ប៉ុន្តែក្រោយពេលស្តាប់បទចម្រៀង «Demon និង Wooden Box» រួចហើយ ស្រាប់តែមានអារម្មណ៍ថាធូរស្រាល ព្រោះអត្ថន័យត្រូវនឹងជីវិតពិតរបស់រូបលោកជាខ្លាំង ពិសេសត្រង់ថា «Don't make your mom cry» ដែលធ្វើឲ្យរូបលោកចាប់ផ្តើមចេះញញឹម ចេះរកភាពសប្បាយដាក់ខ្លួន ចេះហាត់ប្រាណ សម្រកទម្ងន់ ធូរស្រាលដូចសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ហ្វេនៗចាប់អារម្មណ៍នឹងរូបថតមួយសន្លឹក ដែលលោកគ្រូបានបង្ហោះនៅក្នុងប្រអប់បញ្ចេញមតិនៅក្នុងអាល់ប៊ុមការប្រគុំតន្ត្រី Skull Tour កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ ដោយបុរសខាងលើនេះ បានសរសេររៀបរាប់ថា ៖ «បទ Demon និង បទ Wooden Box ជួយខ្ញុំឱ្យជាពីជំងឺ Depression។ អរគុណ វណ្ណដា ពីខ្ញុំ សុខុម មេត្តា គ្រូបង្រៀន សីលធម៌»៕

យ៉ាងណាមិញ ក្រោយឃើញដូច្នេះ ហ្វេនៗរបស់តារាប្រុសរូបនេះ នាំគ្នានិយាយថា បទចម្រៀងរបស់តារាប្រុសម្នាក់នេះ ក្រៅពីស្តាប់កម្សាន្តហើយ នៅអាចជួយលើកទឹកចិត្តដល់ហ្វេនៗថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស វណ្ណដា
លោកគ្រូសីលធម៌
លោកគ្រូសីលធម៌

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://www.tiktok.com/@benly99991/video/7147339422214671643?is_from_webapp=1&sender_device=pc&web_id=6913934187679139329

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា