រាជធានីភ្នំពេញ ៖ តារារ៉េប វណ្ណដា សព្វថ្ងៃជាតារាកំពុងមានឥទ្ធិពលមិនធម្មតាក្នុងរង្វង់សិល្បៈខ្មែរ ទទួលការគាំទ្រភ្លូកទឹកភ្លូកដី កក្រើកអ្នកគាំទ្រវិស័យរ៉េបទាំងក្នុងស្រុកនិងក្រៅស្រុក មិនតែប៉ុណ្ណោះ រូបលោកតែងពង្រីកសមត្ថភាពខ្លួន ចាប់ដៃគូជាមួយតារារ៉េបក្រៅប្រទេស ពាំនាំអ្វីថ្មីៗដល់អ្នកគាំទ្រជានិច្ច។

មិនតែប៉ុណ្ណោះ ងាកមកមើលបទថ្មី Jo2 ទើបនឹងចេញកាលពីយប់មិញនេះ គ្រាន់តែបង្ហោះលើបណ្តាញសង្គមភ្លាម ទទួលការចាប់អារម្មណ៍ភ្លែត មិនចាញ់បទចាស់ J+O របស់ខ្លួន កាលចេញរ៉េបដំបូងៗប៉ុន្មានឡើយ ទាំងភ្លេង ទាំងទំនុកចម្រៀងគឺWow។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ស្របពេលចេញបទថ្មីនេះ តារាប្រុស វណ្ណដា បែរបង្ហោះសារក្នុងStory ទាំងក្នុងហ្វេសប៊ុកនិងInstagram បង្ហាញអារម្មណ៍ខឹ.ងសម្បា.រក្តៅចិត្តមិនស្ទើរ ព្រោះមានអ្នកលួចHackបទរបស់ខ្លួន សម្បីក្នុងបទចម្រៀងថ្មីក៏រៀបរាប់ រូបលោកទើបនឹងដឹង ជាមនុស្សក្នុងក្រុម ចាត់ទុកជាប្អូនប្រុស ប៉ុន្តែចុងក្រោយបែរជា លួចបទខ្លួនឲ្យទៅអ្នកក្រៅទៅវិញ ដោយរូបលោក ព្រមានបុគ្គលនោះខ្លាំងៗថា ៖

វណ្ណដា

តួយ៉ាង មហាជននាំគ្នាឆ្ងល់ថា តើនរណាហ៊ានធ្វើឲ្យតារាប្រុសរូបនេះ ខឹ.ងដល់ម្លឹង រហូតដល់ថ្នាក់សរសរសារបង្ហោះព្រមានលើបណ្តាញសង្គម មិនធ្លាប់ឃើញពីមុនមកសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សំណេររបស់លោក វណ្ណដា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា