រាជធានីភ្នំពេញ ៖ បណ្តាអ្នកគាំទ្រកក្រើកនាំគ្នាចែករំលែកផ្អើលទាំងយប់ ក្រោយពេល តារារ៉េបល្បីឈ្មោះដូចជា លោក វណ្ណដា ស្ងាត់ៗចេញបទថ្មីទាំងកណ្តាលយប់ ពិសេសទំនុកចម្រៀងបទថ្មីមួយនេះ ធ្វើឲ្យហ្វេនៗស្តាប់ហើយ យល់ថា ម្តងនេះរូបលោកច្រៀងបង្កប់អារម្មណ៍ខឹងសម្បារ ខុសពីសព្វដង។

យ៉ាងណាមិញ ងាកមកមើលរឿងលម្អិតក្នុងបទចម្រៀងមួយនេះឲ្យជាក់ ទើបដឹងថាតារារ៉េប វណ្ណដា សមនឹងឈ្មោះជាតារាល្បីឈ្មោះកក្រើកពិភពសិល្បៈមែន លើសពីនេះទៅទៀត សមជាតារាមិនងាយធ្លាក់ប្រជាប្រិយភាព ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្បីទៅៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងDescription បទចម្រៀងJo2 ដែលបង្ហោះក្នុងYouTube សរសេរច្បាស់ៗបញ្ជាក់ថា រូបលោកជាអ្នកធ្វើភ្លេងដោយខ្លួនឯង សរសេរខ្លួនឯង ច្រៀងខ្លួនឯង ហើយនៅmixខ្លួនឯងទៀត ពោលគឺធ្វើបទដោយខ្លួនឯងមួយចប់តែម្តង ដោយក្នុងស្រុកកម្រនឹងមានតារាមានសមត្ថភាពដូច្នេះណាស់ មិនតែប៉ុណ្ណោះ បទចម្រៀងនេះស្តាប់ហើយមួយឃ្លាៗគឺមានខ្លឹមសារច្បាស់ៗ ទំនងប្រើពេលមិនយូរប៉ុន្មានទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក វណ្ណដា 
  លោក វណ្ណដា 
  លោក វណ្ណដា 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា