រាជធានីភ្នំពេញ ៖ កក្រើកពិភពរ៉េបកាលពីយប់មិញជាខ្លាំង ក្រោយពេលតារារ៉េប វណ្ណដា ទម្លាក់បទថ្មី Jo2ភ្លាមៗ មិនប្រាប់ហ្វេនៗជាមុន រីឯសាច់ចម្រៀងវិញ ស្តាប់ហើយញាក់សាច់ Diss ចំៗដោយបទចម្រៀងថ្មីនេះ រូបលោកឌឺដងទៅមនុស្ស៣នាក់ ២នាក់ជាអ្នកនៅក្បែរខ្លួន ឯម្នាក់ទៀតមិនបាច់ប្រាប់ក៏ដឹងច្បាស់ថាជានរណា។

អ្វីដែលគួរឲ្យកត់សម្គាល់ បទចម្រៀងនេះទំនងប្រើពេលមិនយូរឡើយ ព្រោះប៉ុន្មានឃ្លាខាងក្រោយរបស់ វណ្ណដា ដាក់ចំៗទៅគូប្រជែងគ្មានលាក់លៀមសូម្បីតែបន្តិច ជាងនេះទៅទៀត មួយឃ្លាទៅមួយឃ្លា បង្កប់ខ្លឹមសារផ្តោះផ្តងធ្វើឲ្យមហាជននាំគ្នាផ្អើលស្តាប់ទាំងយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មូលហេតុដែលធ្វើឲ្យតារារ៉េប វណ្ណដា ចេញចម្រៀងDissចំៗដោយខឹ.ងសម្បារថ្នាក់នេះ ដោយសារតែ បទចម្រៀង Jo2 របស់ខ្លួនធ្វើរួចរាល់តាំងពី ខែមីនា ឆ្នាំ២០២១មកម្លេះ លើសពីនេះទៀត Lyricចម្រៀង Jo2 ក្នុងនោះគឺមានឃ្លាមួយថា «Catch me if you can, Catch if you ខឹង» ដូចនឹងទំនុកចម្រៀងរបស់ GD ពេលថ្មីៗនេះ ក៏មានឃ្លាមួយនេះដែរ ដូច្នេះហ្វេនៗសន្និដ្ឋានថា VD ចេញបទថ្មីDissចំៗដូច្នេះ ព្រោះគិតថា ទំនងបទថ្មីខ្លួនត្រូវគេHack​ ហើយ GD ទំនងបានស្តាប់រួចទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
សំណេររបស់ វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា