កម្សាន្ត៖ ពិតណាស់ មិនតិចឆ្នាំនោះទេដែល កញ្ញា អុីវ៉ា បានប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាសិល្បការិនីដែលមានទេពកោសល្យច្រើនឆ្នាំ ទៅលើការរាំ ច្រៀង មិនថាបទញ៉ាក់កន្ត្រាក់អារម្មណ៍ឬ ក៏លន្លង់លន្លោច សង់ទីម៉ង់ គឺរមែងសុទ្ធតែទទួលបានការសរសើរក៏ដូចជាការគាំទ្រមិនដាច់ពីមាត់ទស្សនិកជនផងដែរ។   

យ៉ាណាមិញ ទោះបីជាពេល តារាចម្រៀងស្រីភ្នែកតឹងកាត់ចិនរូបនេះ មានវ័យរាងជ្រេបន្តិចបន្តួចពិតមែន បើនិយាយពីសម្រស់វិញ ហាក់ឋិតថេរ រក្សាសភាពដើម​ដដែល ធ្វើឲ្យមហាជនមានការងឿងឆ្ងល់គ្រប់ៗគ្នា។ លើសពីនេះ រីឯប្រជាប្រិយប្រភាពរបស់ អុីវ៉ា ក៏នៅតែទទួលបានការគាំទ្រទាំងសិល្បៈក៏ដូចជាជីវិតឯកជន និង មុខរបររកស៊ីប្រចាំថ្ងៃរបស់សនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយពីខំប្រឹងប្រែង អស់រយៈពេលជាង១២ ឆ្នាំដើម្បីគ្រួសារមក ឆ្នាំនេះ អុីវ៉ា ស្រាប់តែសុំជូនកាដូរអោយខ្លួនឯង១យ៉ាងធំ នោះគឺជាផ្ទះដែលកំពុងសាងសង់ ដែលមើលទៅគឺមានសភាពធំមិនធម្មតានោះទេ បើទោះបីជា មិនទាន់ហើយរួចរាល់យ៉ាងណាក្តី ក៏មើលពីទម្រង់ លេចចេញជាម៉ូដបែបជ្រុងៗបែបទំនើបប្រណីត មិនធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
ផ្ទះថ្មី អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា