ភ្នំពេញ៖ គ្រាន់តែនិយាយដល់ឈ្មោះកញ្ញា អ៉ីវ៉ា ច្បាស់ណាស់ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ដោយនាងបានសាងប្រជាប្រិយភាពលើវិស័យសិល្បៈមកអស់ចាច្រើនឆ្នាំ ហើយថែមទាំងទទួលបានភាពល្បីល្បាញខ្លាំងផងដែរ។ 

ពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ តែងតែបញ្ចេញបទចម្រៀងថ្មីៗយ៉ាងពីរោះជូនទៅកាន់ហ្វេនជានិច្ច។ លើសពីនេះទៅទៀត បច្ចុប្បន្នគេក៏បានឃើញដែរថា តារារូបនេះមានភាពមមាញឹកទៅនឹងការងារសិល្បៈ មិនជំនួញផ្ទាល់ខ្លួនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេអាចនិយាយបានថា កញ្ញា អ៉ីវ៉ា ជាតារាស្រីមួយរូបមិនធ្លាប់មានរឿងអាស្រូវនោះទេ ជាពិសេសរឿងមានទំនាក់ទំនងស្នេហាតែម្ដង។ ប៉ុន្តែកាលពីម្សិលមិញនេះ នាងបានបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យហ្វេនភ្ញាក់ផ្អើល ខណៈរូបនោះហ្វេនសង្ស័យថាតារារូបនេះអាចនឹងភ្ជាប់បាក្យជាមួយនឹងគូស្នេហ៍ តែនាងមិនបាននិយាយអ្វីនោះទេ ម្យ៉ាងនាងត្រឹមបង្ហាញឈ្មោះខាងកូនកំលោះ ហើយមិនបានបញ្ចេញឈ្មោះខាងស្រីនោះទេ។ ដូច្នេះប្រិយមិត្តរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើតារាចម្រៀងរូបនេះភ្ជាប់ពាក្យពិតឬយ៉ាងណា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា