ភ្នំពេញ៖ ក្រៅពីអាជីពក្នុងវិស័យសិល្បៈហើយនោះ តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា ក៏ត្រូវបានហ្វេនៗជាច្រើន ចូលចិត្តនិងតាមដាន ជាពិសេស ទៅលើការរៀបចំខ្លួនក៏ដូចជាស្ទាយ៍ស្លៀកពាក់ស្រស់ស្អាតទាន់សម័យ។

ជាក់ស្ដែង ថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ បានចេញមកបង្ហាញខ្លួនយ៉ាងសមសួន បន្ទាប់ពីបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានមកជាមួយនឹងឈុតពណ៌ផ្កាឈូក មានការតុបតែងមុខនិងម៉ូតសក់ ព្រមទាំងបំពាក់គ្រឿងអលង្ការយ៉ាងសមគ្នា បញ្ចេញនូវសម្រស់លេចធ្លោយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពទាំងអស់នេះ របស់ តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា ហើយនោះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិសរសើរពីរូបសម្រស់ស្រស់ស្អាតផូរផង់ និងមានភាពទាក់ទាញគួរឲ្យស្រលាញ់ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]