រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍នឹងការធ្វើបទរបស់តារារ៉េបល្បីឈ្មោះ២រូប គឺ លោក ងួន ចាន់ដេវីត និងលោក វណ្ណដា ច្រៀងផ្តោះផ្តងគ្នាកក្រើកវិស័យចម្រៀងជាខ្លាំង។
តួយ៉ាង ងាកទៅមើលតារាប្រុស ងួន ចាន់ដេវីត មិនទុកយូរឡើយ រំលងបានតែ២ថ្ងៃ ក្រោយពេល VD Dissខ្លួនចំៗពេកនោះ ក៏ចេញបទថ្មី Diss តបវិញ កាលពីយប់មិញនេះ កាន់តែធ្វើឲ្យពិភពរ៉េបហាក់ច្របូកច្របល់ ក្នុងនោះក៏មានតារាមួយចំនួន ព្រមទាំង បុគ្គលមានកេរ្ត៍ឈ្មោះក្នុងសង្គម មិនពេញចិត្តនឹងការធ្វើបទរ៉េប Diss គ្នាចុះឡើងៗដូច្នេះឡើយ បើទោះបីយល់ថាពិភពរ៉េបមានតែពាក្យពេជន៍បែបនេះក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹងនឹងការដាក់បទថ្មីរបស់តារារ៉េប ងួន ចាន់ដេវីត គេក្រឡេកឃើញ តារាចម្រៀង ទេព បូព្រឹក្ស បែរជាបង្ហោះសារយ៉ាងដូច្នេះលើStory ខណៈរូបនាងកំពុងពពោះកូនដំបូង ដោយរៀបរាប់ថា ៖
ព្រោះសារមួយឃ្លានេះ ហ្វេនៗសង្ស័យថា ព្រោះតែការចេញបទDissគ្នាចុះឡើងចំៗរបស់ លោក ងួន ចាន់ដេវីត ជាស្វាមី និងលោក វណ្ណដា ជាBAនៅក្នុងក្រុមហ៊ុនតែមួយ ទើបធ្វើឲ្យរូបនាងបង្ហាញអារម្មណ៍មួយនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]