រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កំពុងល្បីសុខៗ តារាចម្រៀង ថេណា លែងខ្វាយខ្វល់នឹងវិស័យសិល្បៈតទៅទៀត ខណៈបទចម្រៀងរូបលោកមួយបទណាក៏ផ្ទុះការគាំទ្រខ្លាំង ពិសេសចំពោះហ្វេនៗនិយមបទបែបមនោសញ្ចេតនា។ យ៉ាងណាមិញ ក្រោយដកឃ្លាពីវិស័យចម្រៀងស្ទើរតែទាំងស្រុង តារាប្រុស ថេណា ចូលចិត្តប្រើជីវិតសែនសាមញ្ញ រស់នៅបែបស្ងាត់ៗ ជិះទូកស្ទូចត្រី ធ្វើដូចមិនមែនជាតារាល្បីឡើយ។
តួយ៉ាង ក្រោយល្បីរឿងតារារ៉េបនាំគ្នាចេញបទDissផ្អើលពេញបណ្តាញសង្គមនោះ រូបលោកក៏បង្ហោះសារមួយឃ្លាថា «ឱកាសក្លាយជាតារា បៀកៗគេអោយហើយទៅទាន់ភ្លេីងនៅក្តៅត្រូវចេញបទកាចៗអីដាក់ ទៅចូលនិងគេនិងឯងទៅបេីបទយេីងល្អគេអាចនិងស្គាល់មានឱកាសល្បីច្រើន»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែចៃដន្យអ្វី ការបង្ហោះសាររបស់លោក ថេណា មួយឃ្លានេះចេញចំពេល គេល្បីថា ខ្មែរមួយជីវិត ត្រៀមចេញបទរ៉េបថ្មី ក្រោយស្ងប់ស្ងាត់យ៉ាងយូរ ធ្វើឲ្យមហាជនមួយចំនួនតូច យល់ថាសារមួយនេះគឺ ថេណា មានបំណងផ្តោះផ្តងឲ្យទៅ ខ្មែរមួយជីវិត ច្បាស់ណាស់ ប៉ុន្តែត្រូវតារាប្រុសរូបនេះបកស្រាយយ៉ាងដូច្នេះថា ៖
មួយវិញទៀត ថេណា សង្កត់ធ្ងន់ថា «វាជាឱកាសល្អមែនមិនបានលេងសើចទេសំរាប់ប្អូនៗជំនាន់ក្រោយដែលមានសមត្ថភាពតែគេមិនទាន់ស្គាល់ច្រើនតែលុះត្រាតែ បទយេីងអេមដែរ»៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]