កម្សាន្ត៖ មួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា មហាជន ក៏ដូចជា ហ្វេនៗជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍ទៅលើវិស័យសិល្បៈកម្សាន្ត ទាំងវិស័យសិល្បៈចម្រៀងក្នុងស្រុក ព្រមទាំងការប្រកួតសម្រស់ពីកម្មវិធីលំដាប់អន្តរជាតិ។

ក្នុងនោះដែរ ចំពោះតារាប្រុសស្រីពីរដួង ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលនេះ គឺលោក វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៏ល្បី និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand International 2022 លំដាប់រងទី៥ ដែលត្រូវបានហ្វេនៗអ្នកគាំទ្រ បានលើកឡើងមិនឈប់ឈរ ក៏ដូចជាបានកោតសរសើរជាមួយសមត្ថភាពរបស់ពួកគេទាំងពីរ​ ពាសពេញបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ ភាពល្បីល្បាញរបស់អ្នកទាំងពីរ ក៏បានធ្វើឲ្យទំព័រហ្វេសប៊ុករបស់ថៃមួយ បានចុះផ្សាយ និងលើកឡើងពីការពេញចិត្តរបស់ហ្វេនៗចំពោះអ្នកទាំងពីរ ជាពិសេស សម្រាប់ លោក វណ្ណដា ដែលត្រូវបាន ស្ថាបនិក Miss Grand បានបង្ហោះរូបតារាវ័យក្មេងរូបនេះ នៅលើ IG Story របស់ខ្លួន រហូតធ្វើឲ្យមានការសង្ស័យ ថាតើអ្នកទាំងពីរអាចកំពុងតែមានការសហការរួមគ្នា ក្នុងពេលឆាប់ៗនេះ ដែរឬយ៉ាងណា ផងដែរ៕

ប្រភព៖ Queen Of Grand

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
វណ្ណដា
វណ្ណដា
វណ្ណដា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា