រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីមានកេរ្ត៍ឈ្មោះបោះសម្លេងក្នុងវិថីសិល្បៈជាង៥ឆ្នាំ មហាជនសម្គាល់ឃើញ តារារ៉េបល្បីឈ្មោះប្រចាំប្រទេស លោក វណ្ណដា មិនធ្លាប់បើកបង្ហាញពីជីវិតឯកជន ផ្ទះ ឡាន ឬបង្អួតសម្ភារៈនិយម ឲ្យដូចតារានានាឡើយ ដល់ថ្នាក់ហ្វេនៗមួយចំនួន មិនដឹងទាល់តែសោះ ថាសព្វថ្ងៃរូបលោកជិះឡានអ្វី មានផ្ទះស្កឹមស្កៃយ៉ាងណា បើលុយរកបានមិនចេះតិចដូច្នេះ។
យ៉ាងណាមិញ អ្នកគាំទ្រប៉ាន់ស្មានចំណូលរូបលោកមួយខែៗមិនក្រោមម៉ឺនដុល្លារឡើយ ខណៈដែលរូបលោកជា ទូតសុឆន្ទៈឲ្យក្រុមហ៊ុនល្បីៗជាច្រើននៅកម្ពុជា ស្របពេល អាជីពជាតារាចម្រៀងរកលុយចាយលែងអស់ទៅហើយនោះ ប៉ុន្តែរូបលោកបែរជាធ្វើធម្មតា រវល់តែវក់វីនឹងរឿងការងារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងការប្រគុំតន្ត្រីSkull Tour របស់ខ្លួនក្នុងពេលកន្លងទៅ គេចាប់អារម្មណ៍នឹងរថយន្តដែលបានដឹកតារាប្រុស វណ្ណដា មកទម្លាក់នៅក្លោងទ្វារចូលកម្មពិធី ជារថយន្ត Lamborghini Urus 2022 តម្លៃចន្លោះពី ៤០ម៉ឺន ទៅ ៥០ម៉ឺនដុល្លារ ដោយគេប៉ាន់ស្មានអាចជារថយន្តរបស់តារាប្រុសរូបនេះប្រើប្រាស់ជាប្រចាំ កំឡុងពេលជាប់កុងត្រានឹងក្រុមហ៊ុនស្រាល្បីឈ្មោះ ហនុមាន ព្រោះតែស្លាកលេខរថយន្តដាក់ថា «HNMN x VD»។
បើទោះបីជា រថយន្តនេះអាចជារថយន្តជាប់កុងត្រាយ៉ាងណាក្តី ក៏ហ្វេនៗនៅសរសើរពីវាសនារបស់រូបលោកផងដែរ មិនត្រឹមតែមានតម្លៃខ្លួនខ្ពស់នោះឡើយ ថែមទាំងមានរថយន្តទំនើបជិះលេងក្នុងចន្លោះពេលកុងត្រាដូច្នេះទៀត ចាត់ទុកថា រូបលោកជាតារាខ្មែរដំបូងហើយដែលទទួលបានឱកាសមាសដូច្នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]