រាជធានីភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារារ៉េប វណ្ណដា បង្ហោះសារមួយឃ្លាលើបណ្តាញសង្គមទាំងយប់ ដោយបានទម្លាយថា «ខ្ញុំវណ្ណដា សូមបោះចោលរាល់បទទាំងអស់ដែលបានបែកធ្លាយក្នុងថ្ងៃនេះ និង នៅពេលខាងមុខ សម្រាប់អ្នកដែលចែកចាយបទបែកធ្លាយរបស់ខ្ញុំទាំងfolder សូមបន្តស្តាប់ទៀតចុះ ព្រោះអ្នកបានបំផ្លាញបេះដូងខ្ញុំរួចរាល់ហើយ»

ក្រោយបង្ហោះសារមួយឃ្លានេះហើយ ធ្វើឲ្យហ្វេនៗរបស់តារារ៉េបរូបនេះ នាំគ្នាអាណិតទឹកចិត្តរូបលោកជាខ្លាំង មិនមែនត្រឹមតែបទJo2ដែលបែកធ្លាយប៉ុណ្ណោះទេ ពោលគឺបទចម្រៀងដែលបម្រុងនឹងចេញក៏ត្រូវបានបែកធ្លាយ ពោលគឺមួយFolderទាំងអស់តែម្តង សួរថានរណាមិនឈឺ បទចម្រៀងប្រឹងតែង ប្រឹងគិត ទាំងយប់ទាំងថ្ងៃ ចុងក្រោយបែរជា ត្រូវអសារបង់ដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ក្រោយហ្វេនៗនាំគ្នាឈឺចាប់ជំនួសIdolច្រើនពេក ជំនួយការលោក សង្ហា ក្នុងនាមជាអ្នករួមការងារជិតស្និទនឹងតារាចម្រៀង វណ្ណដា មិនតែប៉ុណ្ណោះ ឯកសារបទចម្រៀងទាំងអស់របស់តារារ៉េបរូបនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រូបលោកទាំងអស់ ទាំងចេញជាផ្លូវការរួច និងបទដែលមិនទាន់ចេញជាផ្លូវការ។

តួយ៉ាង លោក សង្ហា ទទួលស្គាល់កំហុសឆ្គងរបស់រូបលោក ដែលធ្វើឲ្យមនុស្សដែលខ្លួនបណ្តុះបណ្តាល អាចលួចចម្លងបទចម្រៀងទាំងនេះទៅបាន ដោយសារតែការទុកចិត្ត ចង់ឲ្យចេះចង់ដឹង ប៉ុន្តែចុងក្រោយបែរជាជួបរឿងនេះទៅវិញ ដោយរូបលោកបានប្រាប់ឲ្យដឹងថា ៖

សំណេររបស់ លោក សង្ហា
សំណេររបស់ លោក សង្ហា
សំណេររបស់ លោក សង្ហា
តារារ៉េប វណ្ណដា និងលោកសង្ហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា