ប្រទេសសិង្ហបុរី៖ យុវជនដែលជាមេដឹកនាំជំនាន់ក្រោយចំនួន ៤៥ នាក់ មកពីបណ្ដាប្រទេសសមាជិកអាស៊ានបានជួបជុំគ្នានៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន (ASEAN Youth Fellowship) លើកទី៤ ដែលមានការសហការរៀបចំដោយអង្គការមូលនិធិអន្តរជាតិសិង្ហបុរី(SIF) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី(NYC)។
កម្មវិធីនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ក្នុងនោះរួមមាន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដែលជាជុំទីពីរ ធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន ឆ្នាំ២០២២ ដែលត្រូវបានបំផុសគំនិតដោយមូលបទដ៏មានអត្ថន័យរបស់កម្ពុជាដែលជាម្ចាស់ផ្ទះអាស៊ានគឺ «អាស៊ាន A.C.T ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» តាមរយៈការផ្តោតលើសកម្មភាពអាស៊ានរួមគ្នាដើម្បីជម្នះបញ្ហាជាច្រើន និងភាពមិនច្បាស់លាស់ផ្សេងៗក្នុងតំបន់។
យុវជនទាំងអស់បានចូលរួមក្នុងវគ្គសិក្ខាសាលាជាច្រើន ក៏ដូចជាកិច្ចសន្ទនា និងការជជែកគ្នាផ្សេងៗ ដើម្បីឈ្វេងយល់ពីនិន្នាការ និងភាពច្នៃប្រឌិតនៃសង្គមដែលរឹងមាំមួយ ជាពិសេសបច្ចេកវិទ្យាដើម្បីសុខុមាលភាព ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ លើសពីនេះ កម្មវិធីក៏បានផ្ដោតលើតួនាទី ដែលយុវជនអាស៊ានអាចធ្វើបានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដើម្បីនាំមកនូវភាពវិជ្ជមានសម្រាប់ទាំងអស់គ្នា និងសិក្សាអំពីផលប៉ះពាល់រយៈពេលវែងទៅដល់អនាគតរួមរបស់ពួកគេ។
យុវជនទាំងអស់នោះក៏បានមានឱកាសធ្វើទំនាក់ទំនងជាមួយមេដឹកនាំដែលមានគំនិតល្អៗជាច្រើន មកពីវិស័យផ្សេងៗគ្នា រួមមាន មន្ត្រីការិយាល័យសាធារណៈជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក អុង យៀ ខុង (Ong Ye Kung) និងរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ឥណ្ឌូនេស៊ី លោក ណាដៀម អានវ៉ា ម៉ាខារីម (Nadiem Anwar Makarim) ជាដើម។
នៅក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីផងដែរ លោក ណាដៀម អានវ៉ា ម៉ាខារីម បានមានប្រសាសអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងចំណោមយុវជនជំនាន់ក្រោយដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។
គាត់បានមានប្រសាសថា៖
នៅក្នុងប្រទេសទាំងពីរខាងលើនេះ យុវជនទាំងអស់បានរៀនសូត្រនូវបទពិសោធន៍ផ្ទាល់ពីដំណើរការសិក្សា ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យពួកគេនូវការយល់ដឹងអំពីភាពច្នៃប្រឌិតក្នុងសង្គម សន្តិសុខស្បៀង និងការគ្រប់គ្រងវិបត្តិស្បៀងអាហារ និងជាពិសេសនិរន្តរភាពនៃបរិស្ថាន។
នៅក្នុងប្រទេសសិង្ហបុរី យុវជនទាំងនោះបានទៅទស្សនាភូមិមួយដែលមានឈ្មោះថា Enabling Village ដែលជាកន្លែងសហគមន៍រួមបញ្ចូលគ្នាដើម្បីគាំទ្រជនពិការ។ បន្ទាប់មកទៀត ពួកគេបានទៅទស្សនកិច្ចបន្តនៅតំបន់ Geylang ដឹកនាំដោយក្រុមការងាររបស់ Citizen Adventures ដែលជាសហគ្រាសសង្គមមួយ តែងតែធ្វើការផ្តោតសំខាន់ និងចែករំលែកនូវចំណេះដឹងទៅក្នុងតំបន់ជិតខាងអំពីទំនាក់ទំនងគ្នាជាប្រព័ន្ធអេកូសង្គម។
លើសពីនេះ ពួកគេក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុន Innovate 360 ដែលជាក្រុមហ៊ុនផលិតចំណីអាហារដំបូងគេរបស់ប្រទេសសិង្ហបុរី។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានជួយដល់ការចាប់ផ្ដើមអាជីវកម្ម Start-up លើចំណីអាហារប្រមាណជាជាង ៨០ ឱ្យមានភាពរីកចម្រើន និងពង្រីកទីផ្សារទៅកាន់តំបន់អាស៊ីរួចមកហើយ។
ដោយឡែក នៅឯទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា វិញ យុវជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ បានទៅទស្សនកិច្ចនៅកន្លែងកែឆ្នៃ និងកន្លែងចាក់សំរាម ដែលគ្រប់គ្រងដោយ Waste4Change ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាស្វែងរកដំណោះស្រាយផ្នែកការគ្រប់គ្រងកាកសំណល់ប្រកបដោយការទទួលខុសត្រូវនៅប្រទេសឥណ្ឌូនេស៊ី។
ពួកគេក៏បានបន្តធ្វើទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននាទីក្រុងហ្សាការតា ហើយនៅក្នុងកម្មវិធីជជែកពិភាក្សាមួយ ពួកគេក៏បានជួបជាមួយនាយកផ្នែកនយោបាយ និងសន្តិសុខ គឺលោកបណ្ឌិត តាង ស៊ូ មុន (Tang Siew-Mun) ផងដែរ។ ការពិភាក្សានេះ បានលើកយកបញ្ហាសំខាន់ៗដែលអាស៊ានកំពុងប្រឈមមុខ និងរបៀបដែលយុវជនអាចធ្វើការរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។
អ្នកស្រី ជីន តាន (Jean Tan) នាយកប្រតិបត្តិនៃអង្គការមូលនិធិអន្តរជាតិសិង្ហបុរី បានមានប្រសាសន៍ថា៖
អ្នកស្រីបានបន្ថែមថា
លោក ដេវីដ ឆួ (David Chua) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី បានលើកឡើងថា៖
លោក គឹម បូរា សមាជិកមកពីប្រទេសកម្ពុជា ដៃគូជាន់ខ្ពស់និងនាយកនៅដៃគូយុទ្ធសាស្ត្រមេគង្គបាននិយាយថា ៖
លោក បោង ច័ន្ទសម្បត្តិ ជាសមាជិកមួយទៀតដែលមកពីប្រទេសកម្ពុជាបានលើកឡើងថា៖
លោក បោង ច័ន្ទសម្បត្តិគឺជានាយករងមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
លោកបានបន្តទៀតថា ៖
កញ្ញា តាន់ ចន្ទ័ណារត្ន័ (ណាណា) ជាសមាជិកម្នាក់ទៀតដែលមកពីប្រទេសកម្ពុជាបាននិយាយថា៖
កញ្ញាតាន់ ចន្ទ័ណារត្ន័ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយបន្ថែមថា៖
អង្គការមូលនិធិអន្តរជាតិសិង្ហបុរី (SIF) បានប្រារព្ធខួប ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយប្រជាជនឥណ្ឌូនេស៊ីនៅឯកម្មវិធី SIF Connects នាទីក្រុងហ្សាការតា
កម្មវិធី SIF Connects បានសហការជាមួយនឹងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន នៅទីក្រុងហ្សាការតា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ និងបន្តទំនាក់ទំនងជាមួយអតីតយុវជនមកពីកម្មវិធីយុវជនអាស៊ានទាំងអស់ និងយុវជនដែលមកពីកម្មវិធីមិត្តរបស់សិង្ហបុរី (FOS)។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ដែលមានអ្នកចូលរួមសរុបប្រមាណជាជាង២០០សមាជិក ក្នុងនោះរួមមានសមាជិកមកពីសហគមន៍ការទូត កម្មវិធីមិត្តរបស់សិង្ហបុរី និងប្រជាជនសិង្ហបុរីដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាទាំងអស់។
នៅក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត អុង ខឺង យ៉ុង (Ong Keng Yong) ប្រធានអង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌូនេស៊ីអស់រយៈពេល ៣០ ឆ្នាំកន្លងមក។
លោកបានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩២ មក អង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានសហការលើគម្រោង និងគំនិតផ្តួចផ្តើមជាង ១០០ រួចមកហើយ នៅតាមបណ្ដាខេត្តដូចជានៅទីក្រុង បាន់ដា អាឆេ (Banda Aceh) ទីក្រុងបានឌុង (Bandung) ទីក្រុងហ្សាការតា (Jakarta) ទីក្រុងមឺដាន (Medan) ទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) និងទីក្រុងយ៉ុងយ៉ាការតា (Yogyakarta) ជាដើម។ កិច្ចសហការទាំងនោះទាក់ទងនឹងវិស័យថែទាំសុខភាព វិស័យអប់រំ សហគ្រិនភាពសង្គម សិល្បៈ និងវប្បធម៌ជាដើម។
លោកបានលើកឡើងថា អង្គការមូលនិធិអន្តរជាតិសិង្ហបុរី បានមានកិត្តិយសទទួលបាននូវពានរង្វាន់ Adinata Awardដែលផ្ដល់ជូនដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅសិង្ហបុរី ក្នុងខែសីហា ឆ្នាំ២០២២។ ពានរង្វាន់នេះបានបញ្ជាក់អំពីការអបអរសាទរភាពជាដៃគូយូរអង្វែងរបស់អង្គការជាមួយប្រទេសឥណ្ឌូនេស៊ី នៅក្នុងការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជន និងពង្រឹងទំនាក់ទំនងរវាងប្រជាជនសិង្ហបុរី និងឥណ្ឌូនេស៊ី។
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សហគមន៍ឥណ្ឌូនេស៊ីនៅក្នុងព្រឹត្តិការណ៍នោះ លោកបាននិយាយថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]