កម្សាន្ត៖ កន្លងមកប្រិយមិត្តប្រាកដជាបានដឹងរូចមកហើយពីសិល្បករ សិល្បការិនីជាកូនកាត់ប៉ែកអឺរ៉ុប និងអាស៊ី។ ដោយមានតារាខ្មែរជាច្រើនជាកូនកាត់ខ្មែរ ថៃ រៀតណាមអាល្លឺម៉ង និងបារាំងជាដើម។ ពិតណាស់ តារាដែលជាកូនកាត់ ភាគច្រើនសុទ្ធសឹងតែមានរូបសម្រស់ និងរូបសម្បត្តិស្អាត ទាក់ទាញតែម្ដង។ 

លើសពីនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ តារាខ្មែរដែលជាកូនកាត់នឹងប្រទេសផ្សេងៗ គេសង្កេតឃើញតារាទាំងនោះសុទ្ធតែជាអ្នកសិល្បៈដែលនានប្រជាប្រិយភាព មានមហាជនស្រលាញ់ និងចូលចិត្តច្រើន។ ក្នុងនោះដែរ បើងាកទៅមើលតារាខ្មែរកូនកាត់ឡាវម្ដង គេដឹងថាមិនមានច្រើននាក់នោះទេ។ ហើយតារាខ្មែរកូនកាត់ឡាវទាំងនោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ លោក បញ្ញា សិទ្ធ

លោក បញ្ញា សិទ្ធ ជាតារាសម្ដែង ពិធីករ និងតារាចម្រៀង ដែលទទួលបានប្រជាប្រិយភាពខ្លាំងម្នាក់។ ដោយតារាប្រុសរូបនេះចូលសិល្បៈមកច្រើនឆ្នាំ ហើយគេដឹងផងដែរថារូបលោកគឺជាកូនកាត់ខ្មែរ-ឡាវ ដោយម៉ាក់ជាជនជាតិខ្មែរ ចំណែកប៉ាជាជនជាតិឡាវ។

លោក បញ្ញា សិទ្ធ
លោក បញ្ញា សិទ្ធ

២៖ កញ្ញា យូ កាម៉ុនរ៉ាត់

តារាចម្រៀង និងពិធីការិនីរាងតូចច្រឡឹងកញ្ញា យូ កាម៉ុនរ៉ាត់ ត្រូវបានគេដឹងថានាងជាកូនកាត់ខ្មែរ-ឡាវ។

កញ្ញា យូ កាម៉ុនរ៉ាត់
កញ្ញា យូ កាម៉ុនរ៉ាត់

៣៖ លោក ប៊ុនម៉ា តូយ៉ា 

កម្លោះសង្ហាតារាសម្ដែងលោក ប៊ុនម៉ា តូយ៉ា ក៏មិនខុសពីតារាទាំងបីខាងលើប៉ុន្មានឡើយ ដោយលោកជាកូនកាត់ខ្មែរ ថៃ និងឡាវ។

លោក ប៊ុនម៉ា តូយ៉ា
លោក ប៊ុនម៉ា តូយ៉ា 

៤៖ កញ្ញា វណ្ណៈ បូរមី

តារាសម្ដែង និងតារាម៉ូដែល កញ្ញា វណ្ណៈ បូរមី ជាតារាដែលទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ ម្យ៉ាងនាងជាសិល្បការិនីដែលមានមុខមាត់ស្អាត ហើយគេដឹងផងដែរថានាងជាកញនកាត់ខ្មែរ-ឡាវ មិនខុសពីតារាទាំង៣ខាងលើឡើយ។ 

កញ្ញា វណ្ណៈ បូរមី
កញ្ញា វណ្ណៈ បូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ