ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជារឿងដ៏ភ្ញាក់ផ្អើល ដែលកំលោះសង្ហាជាតារាសម្ដែង និងតារាចម្រៀងដ៏មានឈ្មោះល្បីល្បាញលោក បញ្ញា សិទ្ធ បានបង្ហោះបង្ហើបប្រាប់ពីដំណឹងនៃជម្ងឺរបស់ម្ដាយខ្លួន។ 

ក្នុងនោះដែរ គេដឹងថាជម្ងឺម្ដាយរបស់តារាប្រុសរូបនេះគឺ ផ្នែកតម្រង់នោម ពោះវៀន និងជម្ងឺជាច្រើនទៀត។ ម្យ៉ាងម្ដាយតារារូបនេះឈឺអស់រយៈពេលជាង១០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះលោក បញ្ញា សិទ្ធ ក៏មិនមានលទ្ធភាពក្នុងការមើលម្ដាយខ្លួនផងដែរ ទើបថ្មីៗនេះលោកដាច់ចិត្តបង្ហោះសុំជំនួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ មុននេះជារឿងរំភើបសម្រាប់លោក បញ្ញា សិទ្ធ ដោយសារតែសម្ដេចតេជោ ហ៊ុន សែន បានឧបត្ដម្ភជាទឹកប្រាក់ ៣ម៉ឺនដុល្លារ។ ហើយក្រោយទទួលបានទឹកប្រាក់យ៉ាងច្រើនដូច្នេះ តារារូបនេះ បានមកកាន់ប្រទេសកម្ពុជាវិញភ្លាម ដើម្បីនាំយកម្ដាយទៅព្យាបាលនៅប្រទេសថៃឆាប់ៗនេះ។ 

គួរបញ្ជាក់ផងដែរថា មុននេះបន្តិចតារាប្រុសសាច់សខ្ចីរូបនេះ បានបង្ហោះរូបបង្ហាញពីអាការៈម្ដាយ និងឪពុកខ្លួន។ ដោយម្ដាយកំពុងដេកឈឺ ចំណែកឯឪពុកក៏ពិការជើងម្ខាង ព្រោះតែជាន់មីនកាលពីឆ្នាំ ១៩៨៣៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក បញ្ញា សិទ្ធ
លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ និងម្ដាយ
ឪពុករបស់  លោក បញ្ញា សិទ្ធ
ឪពុករបស់ លោក បញ្ញា សិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ