ថៃ៖ អាចនិយាយបានថា កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃគឺ Pancake។ ដោយនាងបានសម្រេចចិត្ត រៀបការជាមួយគូស្នេហ៍ ខណៈដែលមានចិត្តគ្នាអស់ជាច្រើនឆ្នាំកន្លងមក។ 

ពិតណាស់ ក្រោយរៀបការគេឃើញតារាស្រីរូបនេះ និងស្វាមី កាន់តែយល់ចិត្តគ្នា ហើយស្វីតមិនចាញ់កាលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។ លើសពីនេះទៅទៀត គេដឹងថាតារារូបនេះ ក៏គ្រោងនឹងធ្វើពិធីរៀបការជាលើកទី២ ដែលធ្វើឡើងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២២។ ដោយពិធីលើកទី២នេះ នាងអាចនិងធ្វើអធឹកអធមជាងលើកទី១ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សោលមិញនេះ គឺជាថ្ងៃរៀបការលើកទី២របស់តារាសម្ដែងស្រីរូបនេះនិងស្វាមី។ ហើយគេឃើញទិដ្ឋភាពក្នុងពិធីមានភ្ញៀវចូលរួមច្រើន ទាំងអ្នកជំនួញ និងសិល្បករ សិល្បការិនី។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ សិល្បករខ្មែរលោក បញ្ញា សិទ្ធក៏បង្ហាញវត្តមានក្នុងពិធីរៀបការរបស់ Pancake ផងដែរ។ ក្រោយហ្វេនឃើញហើយពិតជាភ្ញាក់ផ្អើល ដែលតារារូបសង្ហាម្នាក់នេះបានចូលរួមពិធីមង្គលការតារាថៃល្បីដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក បញ្ញា សិទ្ធ
Pancake និងស្វាមី
Pancake និងស្វាមី
លោក បញ្ញា សិទ្ធ និងម្ដាយPancake
លោក បញ្ញា សិទ្ធ និងប្រុសPancake
លោក បញ្ញា សិទ្ធ ជាមួយPancke និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ