រាជធានីភ្នំពេញ ៖ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបង្ហោះសារទទួលខុសត្រូវចំពោះកំហុសអចេតនា ធ្វើឲ្យបទចម្រៀងទាំងចេញជាផ្លូវការនិងមិនទាន់ផ្លូវការរបស់ តារារ៉េប វណ្ណដា បែកធ្លាយ ព្រោះទុកចិត្តមនុស្សខុសហើយនោះ ជំនួយការលោក សង្ហា ប្រកាសលាឈប់ពីផលិតកម្មបារមី និងបន្តដំណើរក្នុងផលិតកម្ម Galaxy Navatra វិញម្តង ទុកជាការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។

តួយ៉ាង ភ្លាមៗនោះ តារារ៉េប វណ្ណដា ដែលនរណាៗក៏ដឹងច្បាស់ថា អ្នកទាំងពីររួមដំណើរគ្នាវែងឆ្ងាយមកហើយ ពោលគឺតាំងពី វណ្ណដា ល្បីភ្លាមៗក្នុងឆ្នាំ២០១៦ មកម្លេះ បានសរសេរសារយ៉ាងវែងអន្លាយ អានហើយធ្វើឲ្យហ្វេនៗរំជួ.លចិត្តជាខ្លាំង ដោយរូបលោកប្រាប់ថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វណ្ណដា

តួយ៉ាង ក្រោយអានសារមួយនេះហើយ មហាជននាំគ្នាព្រួយបារម្ភពីផ្លូវចិត្តរបស់ តារារ៉េប វណ្ណដា ជាខ្លាំង ទើបនឹងដឹងរឿងបទចម្រៀងខ្លួនត្រូវបែកធ្លាយមិនទាន់អីផង ពេលនេះ មិត្តភក្តិស្លា.ប់រស់របស់ខ្លួនក៏ត្រូវចាកចេញពីខ្លួន ដោយសារទំនួលខុសត្រូវ មិនដឹងថាពេលនេះ រូបលោកឈឺ.ចិត្តកម្រិតណាឡើយ យ៉ាងណាមិញ ហ្វេនៗនៅគាំទ្រតារារ៉េប វណ្ណដា រឹងមាំឡើងហើយប្រឹងប្រែងដូចមុន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក សង្ហា និងតារារ៉េប វណ្ណដា
លោក សង្ហា និងតារារ៉េប វណ្ណដា
លោក សង្ហា និងតារារ៉េប វណ្ណដា
សំណេរតារារ៉េប វណ្ណដា
សំណេររបស់ លោក សង្ហា
លោក សង្ហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា