រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ជុំវិញរឿងបែកធ្លាយបទថ្មីរបស់ វណ្ណដា ធ្វើឲ្យមហាជនជាច្រើននាំគ្នាវែកញែក រហូតកើតមានការសង្ស័យទៅលើ លោក សង្ហា ជាមិត្តភក្តិជិតដិត ប្រៀបដូចបងប្អូននឹងតារាប្រុស វណ្ណដា ដែលទទួលរ៉ាប់រងទុកដាក់បទចម្រៀងទាំងអស់ ទាំងចេញជាផ្លូវការរួច ទាំងបទមិនទាន់ចេញ មិនតែប៉ុណ្ណោះ រូបលោកប្រកាសខ្លួនចេញពីទ្រនំចាស់ចំពេលនេះថែមទៀត។

តួយ៉ាង លោក សង្ហា ធ្លាប់បានបង្ហើបម្តងរួចមកហើយថា រូបលោកទទួលស្គាល់កំហុសខ្លួន ដោយសារតែទុកចិត្តអ្នកនៅក្បែរខ្លួនពេក ទើបបណ្តោយឲ្យគេថតចម្លងចម្រៀងទាំងនោះ ដើម្បីទុកជាការរៀនសូត្រ ប៉ុន្តែចុងក្រោយបែរជាត្រូវបែកធ្លាយខ្ចរខ្ចាយទៅវិញ ដូច្នេះក្នុងការបង្ហាញទំនួលខុសត្រូវខ្លួន រូបលោកក៏សម្រេចចិត្តលាឈប់ពីផលិតកម្ម បារមី តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែមានបុគ្គលមួយចំនួនតូច នៅមិនអស់ចិត្តចង់ឲ្យលោក សង្ហា បង្ហាញមុខជនទី៣នោះ តើជានរណា? ហេតុអ្វីមិនព្រមបើកបង្ហាញទៅសាធារណជន? ព្រោះតែនៅមានមន្ទិល អ្នករួមក្រុមនឹងលោក សង្ហា បានសង្កត់ធ្ងន់ថា បំណងតែមួយគត់ដែលមិនព្រមបង្ហាញ ព្រោះចង់រក្សាសុវត្ថិភាពដល់ក្មេងនោះ ៖

សំណេររបស់ អលជ្ជី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា