រាជធានីភ្នំពេញ ៖ តារាស្រី អៀ ម៉េងលិ បច្ចុប្បន្នជាតារាស្រីមានហាងឆេងខ្ពស់ ក្នុងការងារថតស្បតពាណិជ្ជកម្ម ជាតារាបង្ហាញម៉ូត ដែលកំពុងផ្ទុះប្រជាប្រិយភាពក្នុងវិថីសិល្បៈ ដោយសព្វថ្ងៃរូបនាងមានហ្វេនៗចាំតាមដានពីជីវិតឯកជនមិនចេះតិចឡើយ ជាងនេះទៅទៀត រូបនាងក៏ត្រូវបានមហាជនរាប់បញ្ចូល ជាតារាស្រីស៊ិ.ចស៊ីដែលល្បីល្បាញម្នាក់ផងដែរ។

ងាកទៅមើលជីវិតគូវិញ ទើបបែកពីគូស្នេហ៍ចាស់ស្រឡាញ់គ្នារាប់ឆ្នាំមិនទាន់ប៉ុន្មាន តារាស្រី អៀ ម៉េងលិ បើកបង្ហាញមុខគូស្នេហ៍ថ្មី ត្រូវគេស្គាល់ជាមនុស្សមានការងារក្នុងក្របខណ្ឌរាជការ ជាកូននិងក្មួយ ក្នុងគ្រួសារមានប្រវត្តិល្បីល្បាញម្នាក់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទោះទើបប្រកាសចំណងស្នេហ៍ក្តី តែអ្នកទាំងពីរតែងបង្ហាញភាពស្និទស្នាលមិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ រូបនាងតែងបង្ហាញវត្តមានក្នុងជំនួបមិត្តភក្តិនិងគ្រួសារខាងប្រុសជានិច្ច ដែលបង្ហាញថាទំនាក់ទំនងនេះជាទំនាក់ទំនងច្បាស់លាស់។

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍ បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឲ្យហ្វេនៗក្រឡេកមួយភ្លែត ស្មានជារូបថត Pre-Wedding បើអ្នកទាំងពីរល្អូកល្អើនដល់ថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី អៀ ម៉េងលិ
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
គូស្នេហ៍ តារាស្រី អៀ ម៉េងលិ
គូស្នេហ៍ តារាស្រី អៀ ម៉េងលិ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)