ភ្នំពេញ៖ ពិធីការនីកំពុងល្បី ថន លក្ខិណា បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយចាប់យកងារជាតួឯកក្នុងរឿងភាគ «ងារមនុស្សស្រី» របស់ស្ថានីយទូរទស្សន៍ ហង្សមាស HDTV

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងធ្លាប់ដឹងមកហើយថា ពិធីការនីរូបនេះ ក៏ធ្លាប់ជាតារាសម្ដែងស្រីដ៏លេចធ្លោមួយរូបក្នុងភាពយន្តខ្មែរជាច្រើនអំឡុងពេលប្រឡូកចូលសិល្បៈដំបូង ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានអភិវឌ្ឍន៍ខ្លួនក្លាយជាពិធីការិនីដ៏ល្បីល្បាញ។

ដោយឡែក ស្របពេលដែលកំពុងមមាញឹកខ្លាំងក្នុងអាជីពជាពិធីការិនី ថ្មីៗនេះ ថន លក្ខិណា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញនាងលេចមុខក្នុងវិស័យសម្ដែងភាពយន្តជាថ្មី ក្ដោបតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តខ្មែរថ្មីមួយ រឿង «ងារមនុស្សស្រី» ដែលត្រៀមនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាសឆាប់ៗនេះ។

ភាពយន្តដែលជាស្នាដៃសម្ដែងជាថ្មីរបស់ ថន លក្ខិណា នេះ គ្រាន់តែចេញ Trailer ភ្លាម កំពុងទាក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រជាច្រើន ដែលបង្ហាញចិត្តចង់ទស្សនាគាំទ្រនៃខ្សែភាពយន្តមួយនេះផងដែរ៕

ទស្សនាវីដេអូ Trailer ដូចខាងក្រោមនេះទាំងអស់គ្នា៖​

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា