ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា រ៉េត សារីតា ជាសិល្បការិនីដែលមានទាំងសមត្ថភាព និងចំណេះដឹង ហើយថែមទាំងអាចនិយាយបាន៣ភាសា។ ពិតណាស់ តារាស្រីរូបនេះ បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកជាច្រើនឆ្នាំ។ ចំណែកប្រជាប្រិយភាពក៏ល្បីល្បាញ មានហ្វេនៗចូលច្រើនផងដែរ។ 

លើសពីនេះទៅទៀត កញ្ញា រ៉េត សារីតា មិនត្រឹមមានឈ្មោះជាសតារាប៉ុណ្ណោះទេ តែនាងក៏មាននាមជាបវរកញ្ញាចក្រវាឡឆ្នាំ២០២០មួយរូបទៀតផង។ បើងាកមើលជីវិតឯកជនវិញ គេដឹងថាតារារូបនេះកំពុងមានទំនាក់ទំនងនឹងបុរសសង្ហាជនជាតិបរទេសម្នាក់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយបើកបង្ហាញមុខគូស្នេហ៍រួចមក គេតែងតែឃើញកញ្ញា រ៉េត សារីតា ជាមួយគូស្នេហ៍តែងតែដឹកដៃគេដើរលេងជានិច្ច មិនថាចេញទៅក្រៅប្រទេស ឬដើរលេងក្នុងស្រុក។ មិនតែប៉ុណ្ណោះ គេចាប់អារម្មណ៍ឃើញថា គូស្នេហ៍មួយគូនេះ ឧស្សាហ៍ទៅណាមកណាជាគូ មិនថាទៅដើរលេង ឬទៅចូលរួមកម្មវិធីតូចធំ មើលទៅកាន់តែស្និទស្នាល យល់ចិត្ត ហាក់មានក្ដីសុខតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា