ភ្នំពេញ៖ បើងាកទៅមើល តារាស្រីដ៏មានប្រេជាប្រិយភាព និងជាសិល្បការិនីពូកែវោហាស័ព្ទកញ្ញា រ៉េត សារីតា ជឿថាមហាជនជាច្រើនច្បាស់ជាស្គាល់។ ដោយនាងបានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំ ហើយបានសាកកេរ្ដិ៍ឈ្មោះលើវិថីមួយនេះតាំងពីចំណុចសូន្យ រហូតទទួលបានមហាជនចូលចិត្តស្រលាញ់ច្រើនផងដែរ។
លើសពីនេះទៅទៀត បើក្រឡេកទៅមើលជីវិតឯកជនរបស់កញ្ញា រ៉េត សារីតា គេដឹងថានាងបានបង្អូនបង្កើន៤នាក់ ប៉ុន្តែនាងតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយប្អូនស្រីច្រើនជាងគេ។ ហើយរវាងពិធីការិនីរូបនេះ និងប្អូនស្រី គេឃើញអ្នកទាំងពីរហាក់យល់ចិត្តគ្នា និងតែងទៅណាមកណាជាមួយគ្នា ហើយបារម្ភពីគ្នាទៅវិញទៅមកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង កាលពីម្សិលមិញនេះ ជាថ្ងៃពិសេសដែលប្អូនស្រីកញ្ញា រ៉េត សារីតា ភ្ជាប់ពាក្យជាមួយនឹងជនបរទេសរូបសង្ហាម្នាក់។ ហើយទិដ្ឋភាពភ្ជាប់ពាក្យប្អូនស្រីពិធីការិនីរូបនេះ ឃើញថារៀបចំយ៉ាងស្រសស់ស្អាត ជាពិសេសមានវត្តមានភ្ញៀវចូលរួមអបអរសាទរច្រើនផងដែរ។ បន្ទាប់ពីឃើញប្អូនស្រីភ្ចាប់ពាក្យជាមួយមនុស្សដែលខ្លួនស្រលាញ់ តារារូបនេះបានបង្ហាញស្នាមញញឹមយ៉ាងរីករាយ ពោរពេញដោយក្ដីសុខ ខណៈឃើញប្អូនខ្លួនមានដៃគូល្អដូច្នេះ៕
សូមទស្សនារូបភាបខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]