កម្សាន្ត៖ អាចនិយាយបានថា អំឡុងពេលប្រកួតក្នុងកម្មវិធី Miss Universe គេដឹងថាកញ្ញា រ៉េត សារីតា បានកំពុងទាក់ទងជាមួយបុរសសង្ហាជាជនបរទេសម្នាក់។ ហើយក្រោយធ្លាយដំណឹងមួយនេះ តារាស្រីរូបនេះ មិនបានបដិសេធនោះទេ ព្រោះវាជាការពិត។

លើសពីនេះទៅទៀត ក្រោយមហាជនបានដឹងពីទំនាក់ទំនងនាង និងគូស្នេហ៍ កញ្ញា រ៉េត សារីតា តែងតែបង្ហោះរូបភាពគូលើបណ្ដាញសង្គមជានិច្ច។ ជាពិសេស គេឧស្សាហ៍ឃើញ នាងនិងសង្សារ ដើរលេងជាលក្ខណៈគូស្នេហ៍ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។


មួយវិញទៀត ថ្មីៗនេះកញ្ញា រ៉េត សារីតា ទើបតែបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក ដោយគេឃើញថា នាង និងគូស្នេហ៍ បានទៅដើរកម្សាន្តនៅកន្លែងទេសចរណ៍មួយកន្លែងក្នុងប្រទេសកម្ពុជា ដែលគេដឹងថាទីកន្លែងនោះ មានទេសភាពស្អាត និងកន្លែងសម្រាកមួយយប់ខ្ទង់ពាន់ដុល្លារឯណោះ។ ក្នុងនោះដែរ បើមើលតាមរូបភាព នាងនិងសង្សារ ហាក់យល់ចិត្តគ្នា ហើយស្និទ្ធស្នាលជាមួយគ្នាខ្លាំង រហូតហ្វេនអត់ទ្រាំសរសើរពីទំនាក់ទំនងអ្នកទាំងពីរបាននោះទេ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]