រាជធានីភ្នំពេញ ៖ មហាជនខ្មែរនាំគ្នាភ្ញាក់ព្រឺត ក្រោយបទចម្រៀងស្នាដៃកូនខ្មែរ «Time To Rise» របស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ទទួលបានការទស្សនាដល់ទៅ១០០លានដងលើ YouTube ដែលបទចម្រៀងមួយនេះ បានចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ បើគិតមកដល់បច្ចុប្បន្នគឺរយៈពេលជាង១ឆ្នាំ ប៉ុន្តែទទួលបានការទស្សនាច្រើនមិនគួរឲ្យជឿ។

យ៉ាងណាមិញ ក្នុងនោះក៏មាន បងប្អូនមួយចំនួនតូចចង់ដឹងចង់ឮខ្លាំង ថាតើ តារារ៉េប វណ្ណដា អាចរកចំណូលបានប៉ុន្មានក្នុងបទចម្រៀងមួយនេះ ដែលមានអ្នកទស្សនាដល់ទៅជាង១០០លានដងនោះ?។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នេះបើយោងវេបសាយ Times International បានចែករំលែកថា ឆាណែលផ្លូវការរបស់អ្នកសិល្បករ ដែលស្ថិតនៅក្នុងប្រភេទ Videos monetized through Content ID អាចរកចំណូលបាន ០.៨៧ដុល្លារ ក្នុងការចូលទស្សនា1000ដង។ ដូច្នេះសម្រាប់ការទស្សនា ១០០លានដងនោះ តារារ៉េប វណ្ណដា អាចរកចំណូលបានប្រហែល ៨៧០០០ដុល្លារឯណោះ ប៉ុន្តែ ដោយសារមានការសហការពីក្រុមហ៊ុនដៃគូតន្រ្តី Warner Music និងបារមីនោះ ចំណូលប្រហែលជាងពាក់កណ្តាលត្រូវបែងចែកទៅអោយក្រុមហ៊ុនដៃគូតន្រ្តី ដែលបានទិញចំរៀងរបស់លោកយកទៅចែកចាយបន្ត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា
  តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា

ប្រភព ៖ BeeTube News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា