ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រជាពលរដ្ឋជាច្រើន កំពុងតែទន្ទឹងរង់ចាំមើល ពីទស្សនីយភាព ក្នុងព្រឹត្តិការណ៍នៃកម្មវិធី ពីធិបិទកីឡាជាតិលើកទី៣ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ ពហុកីឡាដ្ឋានជាតិមរតកតេជោ ។

នៅក្នុងកម្មវិធីនោះដែរ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលក្រោយពីការអញ្ជើញមកដល់ ក៏នឹងមានកម្មវិធីដង្ហែក្បួនព្យុហយាត្រា ការសម្ដែងឧបករណ៍ភ្លេងតន្រ្តីបុរាណខ្មែរ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ ក៏នឹងមានវត្តមានតារាចម្រៀងរ៉េប លោក វណ្ណដា ដែលនឹងចូលមកសម្ដែងនិងច្រៀងបទចម្រៀង «Time To Rise» ដើម្បីបង្កើនទស្សនីយភាព ឲ្យកាន់តែមានភាពអធិកអធម និងរីករាយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

វណ្ណដា
វណ្ណដា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា