ភ្នំពេញ៖ ពិធីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល ត្រូវបានគេដឹងថាជាតារាស្រីដែលមានភាពមមាញឹកជាមួយការងារច្រើន។ បើងាកទៅមើលពីជីវិតគ្រួសារ នាងហាក់មានសុភមង្គលខ្លាំង ព្រោះមានស្វាមីល្អ និងកូនស្អាត ឆ្លាតពូកែផងនោះ។ ដោយនាងមានកូនស្រីម្នាក់ និងកំពុងពរពោះកូនទី២ គឺជាកូនប្រុសផងដែរ។
យ៉ាងណាមិញ ក្រោយពរពោះកូនទី២ គេឃើញអ្នកនាង កែវ ចាន់និមល ដកឃ្លាពីការងារបានច្រើនជាងមុន។ ហើយអ្នកម៉ាក់សម័យថ្មីរូបនេះ តែងឆ្លៀតពេលទំនេរពីការងារ នាំស្វាមី និងកូនដើរលេងផងដែរ។ មិនតែប៉ុណ្ណោះ អំឡុងពេលពរពោះនេះ នាងក៏បានចេញទៅដើរលេងនៅក្រៅប្រទេសទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្នកនាង កែវ ចាន់និមល បានបង្ហើបថា ខ្លួននឹងសម្រាលកូននៅ៣សប្ដាហ៍ទៀត។ ហើយថ្ងៃសម្រាលខិតជិតមកដល់ មុននេះនាងបានទៅដើរកម្សាន្តជាថ្មី ដលម្បីលំហែកាយ ឲ្យអារម្មណ៍ស្រស់ស្រាយ មុននឹងទទួលសមាជិកថ្មី ដែលជាកូនប្រុសពៅ។ ក្នុងនោះដែរ រូបភាពដើរលេងរបស់នាង បង្ហាញស្នាមញញឹម យ៉ាងសប្បាយតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]