កោសិកា​រាងកាយ​​យើង​ត្រូវ​ការ​ទឹក​ ដើម្បី​ដំណើរ​ការ​ប្រក្រតី ប៉ុន្តែ​បើ​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​វិញ។ ពិត​ណាស់​ ក្រុម​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​​បរិមាណ​នៃ​ការ​ញ៉ាំ​ទឹក​ប្រចាំ​ថ្ងៃ​អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​ទៅ​​លើ​កត្តា​បរិស្ថាន ការ​ហាត់​ប្រាណ លក្ខខណ្ឌ​សុខភាព​ដូចជា​ការ​មាន​ផ្ទៃពោះ ឬ​ការ​បំបៅ​ដោះ​កូន​ជា​ដើម។

នៅ​ពេល​​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ តើ​មាន​បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ អាច​នាំ​ឲ្យ​យើង​ពុល​ទឹកឬ​រារាំង​មុខងារ​​របស់​ខួរ​ក្បាល ពីព្រោះ​នៅ​ពេល​ដែល​បរិមាណ​ទឹក​ច្រើន​ជ្រុល​នៅ​ក្នុង​កោសិកា (រួម​ទាំង​កោសិកា​ខួរ​ក្បាល) នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​កោសិកា ដែល​ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី ងងុយ​គេង និង​ឈឺ​ក្បាល។

ជាក់ស្ដែង សូដ្យូម​ជា​អេឡិចត្រូលីត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ពេល​ដែល​យើង​មាន​បរិមាណ​ជាតិ​ទឹក​ច្រើន​ជ្រុល​ ដោយ​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប។ ក្នុង​ករណី​ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាល់ អាច​​បង្ក​ជា​​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​​ហើម​ខួរ​ក្បាល ធ្វើ​ឲ្យ​សន្លប់​ ឬ​អាច​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​ក៏មាន​។

សញ្ញា​បញ្ជាក់​ថា​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល

  • ទឹក​នោម​​មាន​ពណ៌​ថ្លា
  • នោម​ញឹកញាប់​ជាង​ធម្មតា
  • ចង្អោរ ឬ​ក្អួត
  • ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ
  • ​ខ្សោយ​សាច់ដុំ​ និង​ងាយ​រមួលក្រពើ
  • អស់​កម្លាំង និង​នឿយហត់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]