ភ្នំពេញ៖ បើនិយាយដល់តារាស្រីនិយមស្លៀកស៊ិចស៊ី កញ្ញា អៀ ម៉េលិ ថ្មីៗនេះត្រូវបានគេមើលឃើញថា នាងកំពុងមានភាពមមាញឹកនឹងការងារខ្លាំង។ ប៉ុណ្ណោះ អ្វីដែលមហាជន និងអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងនោះ នាងទើបតែទម្លាយមុខមាត់គូស្នេហ៍ថ្មីផងដែរ។ 

លើសពីនេះទៅទៀត បន្ទាប់ពីបើកបង្ហាញទំនាក់ខ្លួនជាមួយនឹងគូស្នេហ៍រូបសង្ហាខ្ពស់ស្រឡះរួចមក កញ្ញា អៀ ម៉េងលិ កាន់តែបង្ហោះរូបគូជាញឹកញាប់ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរពីគូស្នេហ៍អ្នកទាំងគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន បាននិយាយថាអ្នកទាំងពីរពិតជាសាកសមនឹងគ្នាខ្លាំង ខណៈខាងស្រីមានរូបសម្រស់ស្រស់ស្អាត ហើយខាងប្រុសមានមុខមាត់សង្ហា ថែមទាំងមានកម្ពស់ខ្ពស់ផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គេដឹងទៀតថា កញ្ញា អៀ ម៉េងលិ ទើបមានទំនាក់ទំនងជាមួយគូស្នេហ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងពីរតែងទៅចូលរួមកម្មវិធីឬទៅណាមកណាជាមួយគ្នាជានិច្ច មើលទៅពិតជាមានភាពស្និទ្ធស្នាលគ្នាខ្លាំង។ មួយវិញទៀត រូបភាពជាគូរបស់តារាស្រីរូបនេះនិងសង្សារ ពិតជាផ្អែមល្ហែមតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា អៀ ម៉េងលិ
កញ្ញា អៀ ម៉េងលិ
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)