រាជធានីភ្នំពេញ ៖ ពិតណាស់ ហ្វេនៗរបស់តារារ៉េប វណ្ណដា មិនតិចនាក់ឡើយបង្ហាញការខកចិត្តជាខ្លាំង ក្រោយលេចដំណឹងថា តារាប្រុសរូបនេះ គ្មានវត្តមានទៅហាត់សមនៅពហុកីឡាដ្ឋាននៅឡើយទេ ខណៈតារាប្រុស ងួន ចាន់ដេវីត និងតារាចម្រៀង ឱក សុគន្ធកញ្ញា បានទៅដល់ទីតាំងនិងកំពុងសមទៅហើយ។

តែយ៉ាងណាក្តី ប៉ុន្មាននាទីក្រោយមកក៏ឃើញវត្តមានរ បស់រូបលោកទៅកន្លែងហាត់សម ធ្វើឲ្យហ្វេនៗនាំគ្នាធូរទ្រូង និងរង់ចាំសកម្មភាពហាត់សមកាលពីល្ងាចមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនឲ្យហ្វេនៗខុសបំណងឡើយ គ្រាន់តែទិដ្ឋភាពក្នុងថ្ងៃហាត់សមខ្លះៗរបស់ តារារ៉េប វណ្ណដា ក៏ថាល្ងាចនេះនឹងកក្រើកពហុកីឡាដ្ឋានជាក់ជាមិនខាន។ មួយវិញទៀត ហាត់សមច្រៀងដោយផ្ទាល់ធ្វើឲ្យហ្វេនៗនាំគ្នាសរសើរ សមជាតារារ៉េបល្បីឈ្មោះមែន មួយម៉ាត់ៗច្បាស់ៗ ពិសេសគឺសម្លេងធ្ងន់នេះតែម្តង។

គួរបញ្ជាក់ផងដែរថា តារារ៉េប វណ្ណដា នឹងមានវត្តមានក្នុង ពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្ហាញទស្សនីយភាពក្នុងបទចម្រៀង «Time To Rise» មិនតែប៉ុណ្ណោះ ក៏មានវត្តមានរបស់តារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា និងតារារ៉េប ងួន ចាន់ដេវីតផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស វណ្ណដា និងក្រុមការងារ ក្នុងការហាត់សម
តារាប្រុស វណ្ណដា និងក្រុមការងារ ក្នុងការហាត់សម
តារាប្រុស វណ្ណដា និងក្រុមការងារ ក្នុងការហាត់សម
តារាប្រុស វណ្ណដា និងក្រុមការងារ ក្នុងការហាត់សម
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ សំឡេងដើម - NUT👨🏿‍✈️🖤 created by NUT👨🏿‍✈️🖤 | Popular songs on TikTok

(43)ត្រៀមខ្លួនជួបVDនៅកនយេីង ថ្ងៃបិតកីឡាជាតិលេីកទី3 30-11-2022 #vannda_វណ្ណដា ❤️ (tiktok.com)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា