ភ្នំពេញ៖ ជាមួយនឹងព្រឹត្តិការណ៍ ពិធីបិទកីឡាជាតិលើកទី៣ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាបានធ្វើឲ្យមហាជនមានក្ដីរីករាយ ដោយមានការទៅចូលរួមទស្សនាយ៉ាងច្រើនកុះករ និងបានទស្សនាពីទស្សនីយភាព សកម្មភាពសិល្បៈកម្សាន្តជាច្រើន ផងដែរ។

តាមរយៈនេះ បន្ទាប់ពីចប់កម្មវិធីរួចមក អាចនិយាយបានថា គឺជាឱកាសមួយដែល អ្នកគាំទ្រជាច្រើនបានឃើញពីវត្តមានតារាពីរដួង ដែលជាអាយដលរបស់ហ្វេនៗទាំងឡាយ នោះគឺ អ្នកនាង ឱក សុគន្ធកញ្ញា និង លោក វណ្ណដា ក្នុងពេលដែលអ្នកទាំងពីរបានបង្ហាញខ្លួន ថតរូបជាមួយគ្នា ពោរពេញដោយភាពស្និទ្ធស្នាល បង្ហាញពីភាពសាមគ្គីនៅក្នុងវិស័យសិល្បៈខ្មែរ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រោយពីបានឃើញបែបនេះ វត្តមានរបស់អ្នកទាំងពីរ ក៏បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរ និងមានសេចក្ដីពេញចិត្ត ទៅលើការរាប់អាន ភាពមិនឆ្មើងឆ្មៃ និងភាពជាមិត្ត ក្នុងនាមជាអ្នកសិល្បៈ បើទោះបីជាពួកគេជាសិស្សច្បងនិងសិស្សប្អូនក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា និង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា