រាជធានីភ្នំពេញ ៖ កក្រើកពេញពហុកីឡាដ្ឋានកាលពីយប់មិញនេះ ក្នុងពិធីបិទកីឡាជាតិលើកទី៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ទន្ទឹមនឹងនេះ ដើម្បីញ៉ាំងបរិយាកាសឲ្យមានភាពរីករាយបន្ថែមនោះ តារាចម្រៀងបោះសម្លេងចំនួន៣រូបត្រូវជ្រើសរើសឲ្យសម្តែងទស្សនីយភាពនិងច្រៀងនៅចុងកម្មវិធីផងដែរ។

តួយ៉ាង គេឯងពិតជារងចាំមើលប្រតិកម្មរបស់តារារ៉េបជាគូប្រជែងទាំង២រូបនេះជាខ្លាំង ព្រោះមិនធ្លាប់មានព្រឹត្តិការណ៍ណា ដែលអ្នកទាំំងពីរឡើងច្រៀងលើឆាកតែមួយក្នុងកម្មវិធីតែមួយយ៉ាងដូច្នេះណាស់ ខណៈទើបនឹងមានបញ្ហាចម្រូងចម្រាស់នឹងគ្នាមិនទាន់ប៉ុន្មានខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចូលរួមក្នុងកម្មវិធីតែមួយទៅហើយ ប៉ុន្តែមិនឃើញរូបភាពរួមរបស់អ្នកទាំងពីរចែកចាយនៅឡើយទេរហូតមកទល់ព្រឹកនេះ ប៉ុន្តែងាកត្រឡប់ទៅមើលការសម្តែងទស្សនីយភាពកាលពីយប់មិញនេះ ដល់វគ្គតារារ៉េប វណ្ណដា ឡើងច្រៀង គេឃើញតារារ៉េប G-Devith ឈរញញឹមគាំទ្រពីក្រោមឆាក ធ្វើឲ្យហ្វេនៗនាំគ្នាស្រែកហ៊ោពេញពហុកីឡាដ្ឋាន មិនតែប៉ុណ្ណោះ ទោះមិនទាន់ថតរូបជាមួយគ្នាមែន តែនេះហាក់បង្ហាញរឿងល្អពីទំនាក់ទំនងរបស់តារារ៉េប២ដួងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស វណ្ណដា ក្នុងពិធីបិទកីឡាជាតិលើកទី៣
តារាប្រុស វណ្ណដា ក្នុងពិធីបិទកីឡាជាតិលើកទី៣
តារាប្រុស វណ្ណដា ក្នុងពិធីបិទកីឡាជាតិលើកទី៣
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត