ភ្នំពេញ តារាចម្រៀង​សំឡេង​ស្រទន់​លោក ណុប សម្បត្តិពុទ្ធិរ័ត្ន ដែល​អ្នកក្នុ​ង​វិស័យ​សិល្បៈ និង​អ្នកគាំទ្រ​ស្គាល់​ថា​ជាលោក នីកូ បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​នៃ​ផលិតផល​ថ្នាំដុស​ធ្មេញ​ Closeup ដែល​ជាផលិតផល​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា។

តាម​រយៈការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញសង្គមហ្វេសប៊ុក​នៅ​ក្នុង​ខែវិច្ឆិកា​ នេះ លោក នីកូ​ បាន​បង្ហើប​ដំណឹង​ល្អ​ឱ្យ​អ្នកគាំទ្រ​ក៏ដូចជាទស្សនិករបស់លោកឱ្យបាន​​ដឹងថា លោកបានទទួលឱកាសក្លាយជាទូតសុឆន្ទៈ​របស់ផលិតផលថ្នាំដុសធ្មេញដ៏ពេញនិយម​នៃប្រទេសកម្ពុជាគឺ ថ្នាំដុសធ្មេញ Closeup។ តារាចម្រៀងវ័យក្មេង​ពោរពេញទៅ​ដោយ​សក្តានុពល​រូប​នេះ​មាន​កេរ្ត៍ឈ្មោះ​បោះសំឡេង​​ជា​យូរឆ្នាំមក​ហើយ មិនតែប៉ុណ្ណោះ​លោក​ក៏​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ​នាពេល​បច្ចុប្បន្ន​ផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​បានបង្ហោះ​​សារខ្លី​មួយ​នៅលើបណ្តាញ​សង្គមរបស់​លោកថា៖

​តារាង​ចម្រៀង​​រូបនេះបាន​ឱ្យដឹង​ថា លោក​មាន​ភាពរីករាយ​យ៉ាង​ខ្លាំងដែល​ខ្លួន​បាន​ធ្វើជា​តំណាង​នៃ​ផលិតផល​ថ្នាំដុសធ្មេញ​ដែល​មាន​ការគាំទ្រ​ច្រើន​ក្នុង​ប្រទេសនេះ។ លើស​ពី​នេះ​ទៀត លោក​​​ក៏ត្រៀម​ចេញ​បទថ្មី​របស់​លោក​ដែល​ជា​ចំណង​ដៃ​ដែល​លោក​ក្លាយ​ជា​ទូតសុឆន្ទៈ​របស់​ផលិតផល​មួយ​នេះ​ផង​ដែរ។​

លោក​ថ្លែង​ថា៖

តារាចម្រៀងរូបនេះក៏បានបន្តថា លោក​តែងតែ​ជ្រើសរើស​ថ្នាំដុស​ធ្មេញ Closeup ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដោយ​សារ​គុណភាព​របស់​ផលិតផល​មួយ​នេះ។ លោក​បន្ថែម​ថា លោកមាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ពន់ពេក​ក្រោយ​ពីបាន​ទទួល​បាន​ឱកាស​មួយ​នេះ ហើយ​រូបលោក​ជឿ​ជាក់យ៉ាង​មុតមាំ​ថា លោក​នឹង​អាច​ផ្តល់​ជា​ផលវិជ្ជមាន​ទៅ​កាន់​ផលិតផល​មួយ​នេះក្រោយ​ពី​ទទួល​បាន​តំណែង​​ជា​ទូតសុឆន្ទៈ​នេះ។​

គួរ​​រំលឹក​​ថា ផលិត​ផល​ថ្នាំដុសធ្មេញ ​Closeup​ មាន​លក់​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើនឆ្នាំមកហើយ។ ចំពោះអ្នកដែលចង់បានអារម្មណ៍ស្រស់ថ្លា និងសុខភាព​មាត់ធ្មេញ​កាន់​តែ​ប្រសើរ ថ្នាំដុសធ្មេញ Closeup Menthol Fresh ពិតជា​សាកសម​ចំពោះ​​អ្នក​ ពី​ព្រោះ​​វាជួយ​ឱ្យ​មាន​​ផ្តល់​ខ្យល់​ដង្ហើម​ស្រស់​ថ្លា​ដល់​ទៅ ១២​ម៉ោង។

 ថ្នាំដុសធ្មេញ Closeup ជាផលិតផលថ្នាំដុសធ្មេញដែលនាំចូលដោយក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ដែលក្រុមហ៊ុននេះបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ពុជាតាំងពីឆ្នាំ​២០០៣​ មកម្លេះ។ យូនីលីវើ គឺជាក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ប្រើប្រាស់​ឈាន​មុខគេ​មួយ​ដែល​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​លក់​ក្នុង​ប្រទេស​ជាង ១៩០ ប្រទេសហើយ​មាន​អ្នកប្រើប្រាស់​ដល់​ទៅ​ពីរ​ប៊ីលាន​នាក់​ជា​រៀង​រាល់​ថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ