ភ្នំពេញ៖ គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ជាភាសាខ្មែរដោយក្រុមហ៊ុន Meta ដោយមានការគាំទ្រពីអង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AusCam Freedom Project)។
គេហទំព័រនេះ គឺជាគេហទំព័របណ្តាញជំនួយសម្រាប់ករណីសងសឹកដោយបង្ហោះរូបអាសអាភាស (Revenge Porn Helpline) ក្នុងស្រុកដែលទទួលបានការគាំទ្រពីអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ SWGfL ក្នុងនាមឱ្យមជ្ឈមណ្ឌលសុវត្ថិភាពអ៉ីនធឺណិតចក្រភពអង់គ្លេស (UK Safer Internet Centre) ដែលជាអង្គការធ្វើកិច្ចការខាងផ្នែកសុវត្ថិភាពអនឡាញក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះតាមរយៈការផ្តល់បទបង្ហាញ និងការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធជាច្រើនទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្លែតហ្វមនេះមានឈ្មោះថា StopNCII.org និងជាគំនិតផ្តួចផ្តើមសកលដំបូងគេនៅក្នុងផ្នែកនេះ ដើម្បីជួយឱ្យមានសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនដែលព្រួយបារម្ភថា រូបភាពស្រើបស្រាលរបស់ពួកគេ (រូបថត ឬវីដេអូដែលមានរូបអាក្រាតកាយ ឬមានលក្ខណៈផ្លូវភេទ) អាចត្រូវបានចែករំលែកដោយគ្មានការយល់ព្រមពីពួកគេផ្ទាល់។
តំណាងមកពីស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងស្ថានទូតនានា បានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ដំណើរការផតថល StopNCII.org ជាភាសាខ្មែរនេះ។
លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖
ផតថល StopNCII.org នេះបង្កើតឡើងដោយការភ្ជាប់ទៅនឹងបច្ចេកវិទ្យារបស់ Facebook និង Instagram។ ភ្លែតហ្វមថ្មីនេះផ្តល់សុវត្ថិភាព ឯកជនភាព និងសន្តិសុខប្រសើរជាងមុន ដើម្បីជួយជនរងគ្រោះ និងអង្គការដែលគាំទ្រជនរងគ្រោះដកចេញរូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម (NCII) ពីប្រព័ន្ធអ៉ីនធើណិតទាំងស្រុង។
ក្រុមហ៊ុន Meta គាំទ្រដល់ការដាក់ដំណើរការផតថល StopNCII.org ដោយសហការជាមួយបណ្តាញ UK Revenge Porn Helpline និងអង្គការជាង ៥០ទៀតនៅទូទាំងពិភពលោក។
ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Meta បានសហការជាមួយអង្គការសេរីភាពកម្ពុជាអូស្ត្រាលីដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកធ្វើការងារលើការគាំទ្រស្ត្រី និងកុមារដែលងាយរងគ្រោះក្នុងការកេងប្រវ័ញ្ចអនឡាញ។
លោកស្រី Sophie Mortimer អ្នកគ្រប់គ្រងបណ្តាញ Revenge Porn Helpline សម្រាប់អង្គការ SWGfL បានមានប្រសាសន៍ថា៖
លោក សឿង សម្បត្តិ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ AusCam បានមានប្រសាសន៍ថា៖
នៅពេលដែលនរណាម្នាក់មានក្តីបារម្ភថា រូបភាពស្រើបស្រាលរបស់ពួកគេត្រូវបានបង្ហោះទៅកាន់ភ្លែតហ្វមអនឡាញនានាដូចជា Facebook ឬ Instagram ពួកគេអាចបង្កើតករណីស្នើសុំ មួយតាមរយៈគេហទំព័រ StopNCII.org ដើម្បីស្វែងរករូបភាពទាំងនោះ។
យោងតាមក្រុមហ៊ុន Meta គេហទំព័រ StopNCII.org ត្រូវបានបង្កើតឡើងដោយផ្តោតលើសុវត្ថិភាព សន្តិសុខ និងឯកជនភាពនៅគ្រប់ជំហាននៃដំណើរការរបស់គេហទំព័រនេះ។ គេហទំព័រនេះប្រើប្រាស់បច្ចេកវិទ្យាបង្កើតកូដ (Hash) ដែលបង្កើតជាតម្លៃកូដជាក់លាក់មួយ (លេខកូដ) ចំពោះរូបភាពណាមួយ ដែលបង្កើតបានជាក្រយ៉ៅដៃឌីជីថល (Digital fingerprint) ដ៏មានសុវត្ថិភាព។ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលចូលរួមក្នុងការបង្កើតគេហទំព័រ StopNCII.org ទទួលបានកូដ Hash ហើយអាចប្រើប្រាស់កូដ Hash នេះ ដើម្បីស្វែងរករូបភាពណាមួយ ប្រសិនបើអ្នកណាម្នាក់បានចែករំលែក ឬកំពុងព្យាយាមចែករំលែករូបភាពទាំងនោះនៅលើភ្លែតហ្វមរបស់ពួកគេ។
មានតែកូដ Hash ទេ (មិនមែនរូបភាពរបស់កូដទាំងនោះ) ត្រូវបានចែករំលែកនៅក្នុងគេហទំព័រ StopNCII.org និងភ្លែតហ្វមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលចូលរួម។ មុខងារពិសេសនេះរារាំងមិនឱ្យមានការចរាចរបន្ថែមទៀតនូវមាតិកាជារូបភាពស្រើបស្រាលដោយគ្មានការយល់ព្រមទាំងនេះ និងរក្សារូបភាពទាំងនោះដោយសុវត្ថិភាពដោយម្ចាស់ផ្ទាល់។
គេហទំព័រ StopNCII.org ត្រូវបានបង្កើតឡើងសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលគិតថា រូបភាពស្រើបស្រាលរបស់ពួកគេអាចត្រូវបានចែករំលែក ឬត្រូវបានចែករំលែករួចហើយ ដោយគ្មានការយល់ព្រមពីពួកគេ។ សម្រាប់អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ មានធនធាន និងស្ថាប័នផ្សេងទៀតដែលអាចផ្តល់ការគាំទ្រដោះស្រាយបាន ដូចជា អង្គការសេរីភាពកម្ពុជាអូស្ត្រាលី បណ្តាញទូរស័ព្ទជំនួយ Freedom៖ ០១១ ៤៤៤ ០៨០ ឬផ្ញើសារទៅកាន់ FB Messenger ដែលមានឈ្មោះ @ACFreedomProject៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://stopncii.org/faq/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]