រាជធានីភ្នំពេញ ៖ ដូចបានស្គាល់រួចមកហើយ ពិធីការិនី គង់ សុជាតិ ជាបុគ្គលល្បីឈ្មោះម្នាក់ក្នុងចង្កោមសិល្បៈ ទទួលការគាំទ្រមិនស្រកស្រុតពីមហាជន ជាងនេះទៅទៀត ដោយសារតែវោហារសព្ទ ទេពកោសល្យនិងជំនាញពីកំណើតទៀតនោះ អ្នកនាង គង់ សុជាតិ អាចធ្វើឲ្យកេរ្ត៍ឈ្មោះខ្លួនល្បីជាប់ក្នុងរយៈពេលជាង១០ឆ្នាំ ក្នុងអាជីពជាពិធីការិនី។
តួយ៉ាង ក្រៅពីការងារអាជីពដែលត្រូវគេសរសើរមិនផុតពីមាត់ហើយនោះ ពិធីការិនីរូបនេះ ក៏ពូកែថែរក្សាសម្រស់មិនធម្មតាឡើយ ធ្វើឲ្យអ្នកគាំទ្រនរណាកោតគ្រប់ៗគ្នា កាន់តែចាស់ កាន់តែស្អាតឡើងៗ ឈរជិតកូនប្រុសច្បងម្តងៗដូចបងប្អូនបង្កើតទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះក្នុងពិធីមង្គលការសាច់ញាតិ អ្នកនាង គង់ សុជាតិ តុបតែងខ្លួនមួយឈុតនេះ ឃើញដូចក្មេង មិនសមមានវ័យ៤០ប្លាយបន្តិចទាល់តែសោះ រាងស្តើង មុខរលោងគ្មានស្នាមជ្រួញ រកកន្លែងទើសភ្នែកស្ទើរតែមិនបានតែម្តង ម្លឹងៗហើយទើបធ្វើឲ្យគេឯង សរសើររូបនាងមិនដាច់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]